ខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំ បន្តបើកក្តោងឈានដំណើរទៅកាន់អនាគត ៖ អបអរសាទរខួបលើកទី ៥ ឆ្នាំនៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 9, 2021
Size:

()

យុគសម័យថ្មីអំពាវនាវឱ្យមានសមិទ្ធផលថ្មី កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាគំរូមួយនៃគោលនយោបាយការទូតរបស់ប្រទេសចិនដែលអនុវត្តតាមស្មារតីទំនាក់ទំនងការទូតរបស់ឯកឧត្តម ស៊ី ជីនភីង ធ្វើការច្នៃប្រឌិត និងបោះជំហានទៅមុខយ៉ាងក្លៀវក្លា ។ ប្រឈមនឹងជំងឺឆ្លងដែលផ្ទុះឡើងនៅសតវត្សរ៍ថ្មី និងការផ្លាស់ប្តូរនៃស្ថានការណ៍ពិភពលោក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវតែដើរតួនាទីនាំមុខគេ បង្ហាញពីស្មារតីទំនួលខុសត្រូវ នាំផ្លូវអភិវឌ្ឍន៍ ធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងកសាងអនាគតកាន់តែភ្លឺស្វាងជូនចំពោះប្រជាជនដែលរស់នៅក្នុងអនុតំបន់

បន្តដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សព្វថ្ងៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់ទេ ដូច្នេះ ការប្រឆាំងនឹងជំងឺឆ្លង និងសង្គ្រោះជីវិតនៅតែជាភារកិច្ចសំខាន់ជាងគេ ដែលមានតួនាទីសំខាន់ជាងអ្វីៗទាំងអស់ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបង្កើតជាគំរូថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើពិភពលោក ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍សុខាភិបាល និងសុខភាពមនុស្សជាតិ ។ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមិនអាចបន្ធូរការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអំពីវ៉ាក់សាំងកូវីដ-១៩ ដើម្បីជំរុញឱ្យយុទ្ធនាការប្រឆាំងនឹងជំងឺឆ្លងទទួលបានជោគជ័យ ។ យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងនាពេលខាងមុខ ហើយចាត់ទុកកិច្ចសហប្រតិបត្តិការសុខាភិបាលសាធារណៈជាទិសដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រើប្រាស់ឱ្យបានល្អប្រសើរនូវមូលនិធិពិសេសអំពីសុខាភិបាលសាធារណៈឡានឆាង-មេគង្គ គាំទ្រឱ្យអនុវត្តគម្រោងអំពីបច្ចេកទេសតាមដានការរាតត្បាតនៃជំងឺឆ្លង គម្រោងបង្ការនិងគ្រប់គ្រងជំងឺឆ្លងឆ្លងដែន និងគម្រោងពេទ្យប្រពៃណីជាដើម ព្រមទាំងជំរុញការពង្រឹងសមត្ថភាពសុខាភិបាលសាធារណៈនៃប្រទេសទាំង ៦ ។

ខិតខំផ្សព្វផ្សាយពីស្មារតីភាពជាដៃគូ អនុតំបន់គឺជាស្រុកកំណើតរួមរបស់យើងទាំងអស់គ្នា ។ ខណៈពេលស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ប្រទេសទាំង ៦ កាន់តែត្រូវពន្លឿនការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ។ យើងត្រូវរក្សាទំនាក់ទំនងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយពហុវិស័យ បង្កើតកិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណី និងចំណុចកំណើនថ្មីផ្សេងៗទៀត ធនធានទឹកនៃទន្លេឡានឆាង-មេគង្គជាចំណងដ៏សំខាន់សម្រាប់តភ្ជាប់ប្រទេសនៅផ្នែកខាងលើ និងផ្នែកខាងក្រោមទន្លេ ។ យើងត្រូវគោរពសិទ្ធិស្របច្បាប់របស់ប្រទេសផ្សេងៗក្នុងការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹក ជឿទុកចិត្តលើគ្នា យោគយល់គ្នា គាំទ្រគ្នាទៅវិញទៅមក គិតពិចារណាអំពីបញ្ហាដែលយកចិត្តទុកដាក់ដោយគូភាគី រួមគ្នាពង្រឹងសមត្ថភាពគ្រប់គ្រងជាទូទៅ និងសមត្ថភាពគ្រប់គ្រងធនធានទឹក ដើម្បីជំរុញបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសផ្នែកខាងលើ និងផ្នែកខាងក្រោមទន្លេ ។

បន្តជំរុញការអភិវឌ្ឍន៍រួមគ្នា ការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពាណិជ្ជកម្មយ៉ាងរលូន មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសម្រេចនូវកំណើនសេដ្ឋកិច្ចក្នុងអនុតំបន់ យើងត្រូវជំរុញឱ្យ“កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”ឱ្យចាប់មានសុពលភាពក្នុងពេលយ៉ាងឆាប់ បង្កើនការធ្វើពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់គ្នា ពន្លឿនការអនុវត្តគម្រោងខ្សែរថភ្លើងចិន-ឡាវ និងចិន-ថៃជាដើម កំណត់មធ្យោបាយជាក់ស្តែងសម្រាប់ការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយ“ច្រកពាណិជ្ជកម្មដីគោក និងសមុទ្រអន្តរជាតិថ្មី” បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមតំបន់ព្រំដែន ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន និងតំបន់ឧស្សាហកម្ម រួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចតាមតំបន់ទន្លេឡានឆាង-មេគង្គ ។ យើងត្រូវឆ្លើយតបនឹងការប្រែប្រួលដោយមានភាពម្ចាស់ការ ធ្វើកំណែទម្រង់រចនាសម្ព័ន្ធឱ្យបានកាន់តែស៊ីជម្រៅ បំផុសកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា និងបដិវត្តន៍ឌីជីថលូបនីយកម្ម

ខិតខំយ៉ាងពេញទំហឹងដើម្បីការពារសុភមង្គលរបស់ប្រជាជន យើងត្រូវពង្រីកឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអំពីជីវភាពរស់នៅប្រជាជន អនុវត្តគម្រោងពាក់ព័ន្ធដែលទាក់ទិនទៅនឹងការរស់នៅរបស់ប្រជាជនដូចជា គម្រោងកសិកម្ម និងគម្រោងកាត់បន្ថយភាពក្រីក្រជាដើម ពន្លឿនការអនុវត្ត“យុទ្ធសាស្ត្រអំពីកិច្ចសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គ” ធ្វើកិច្ចសហប្រតិបត្តិការលើការកែលម្អបរិស្ថានខ្យល់អាកាស និងថែរក្សាជីវចម្រុះជាដើម ។ យើងត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងយុវជនជាដើម ខិតខំយ៉ាងពេញទំហឹងដើម្បីផ្តល់ការគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការមូលដ្ឋាន លើកទឹកចិត្តឱ្យសមាគម សហគ្រាស និងធនធានសង្គមស៊ីវិលមានភាពសកម្ម ជំរុញការកសាងសហព័ន្ធអាជីវកម្ម និងបង្កើនកម្លាំងចលករផ្ទៃក្នុងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ

ទឹកដីនៅជាប់នឹងគ្នា រួមគ្នាពុះពារឧបសគ្គ ។ ឆ្នាំនេះជាខួបលើកទី ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។ នៅដើមខែនេះ “ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល ៥ ឆ្នាំទី ១៤ និងគោលលំនាំទស្សនទានប្រចាំឆ្នាំ ២០៣៥ នៃសាធារណរដ្ឋប្រជាមានិតចិន”ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ។ ប្រទេសចិនបានចាប់ដំណើរការថ្មីអំពីការកសាងប្រទេសសង្គមនិយមទំនើបភាវូបនីយកម្មគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុងស្រុកជាចំណុចស្នូល ការវិលជុំក្នុងនិងក្រៅប្រទេសជំរុញគ្នា ។ នេះជាដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសចិន ហើយក៏ជាកាលានុវត្តភាពថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែរ ។ យើងនឹងរួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គផ្សេងៗ បើកក្តោងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ខិតខំប្រឹងប្រែងដើម្បីកសាងតំបន់ទន្លេឡានឆាង-មេគង្គដែលកាន់តែមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គល ព្រមទាំងរួមវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមមនុស្សជាតិ !


<  1  2  3