ខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំ បន្តបើកក្តោងឈានដំណើរទៅកាន់អនាគត ៖ អបអរសាទរខួបលើកទី ៥ ឆ្នាំនៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 9, 2021
Size:

()

  ការសម្រេចសមិទ្ធផលត្រូវឆ្លងការលំបាកដ៏ច្រើន ចំណែកបទពិសោធន៍កាន់តែមានតម្លៃខ្ពស់ ។ បើរំលឹកឡើងវិញនូវដំណើរសហប្រតិបត្តិការក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ យើងតែងតែចងចាំឱ្យបានច្បាស់នូវបំណងដើម និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ភ្ជួរដីស្រែដែលមានវប្បធម៌ស្រដៀងគ្នា និងមានទំនាក់ទំនងរាប់អានគ្នា ដាំដុះផ្កាដែលរួមគ្នាធ្វើការអភិវឌ្ឍន៍ និងសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រមូលផលសន្តិភាព វិបុលភាព និងសុភមង្គលប្រជាជន ដោយមិនគ្រាន់តែបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងបានបន្សល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតទៀតផង

អនុវត្តយ៉ាងម៉ឺងម៉ាត់ជាបន្តតាមគោលនយោបាយដែលរាប់អានជាមួយអ្នកជិតខាង និងរាប់អានគ្នាដូចគ្រួសារតែមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានចាក់ប្ញសយ៉ាងស៊ីជម្រៅក្នុងចំណងមិត្តភាពប្រពៃណី ។ ជារៀងរហូតមក យើងបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលប្រទេសមិនថាតូចធំ ខ្លាំងខ្សោយ ឬមានក្រ សុទ្ធតែមានភាពស្មើគ្នា ។ យើងត្រូវគិតពិចារណាអំពីគំនិតរបស់គេ ប្រកាន់ខ្ជាប់នូវការគាំទ្រឱ្យប្រទេសនានាធ្វើដំណើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសក្តិសមនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍“រឿងដែលខ្លួនឯងមិងចង់ទទួល កុំទៅបង្ខំឱ្យគេទទួល” ។ យើងរាប់អានគ្នាដោយសមភាព ជួយគ្នាទៅវិញទៅមកដោយមានចិត្តស្មោះ ។ បើជួបនឹងរឿងពិបាក ត្រូវពិគ្រោះពិភាក្សាឱ្យបានច្រើន មានរឿងកើតឡើងយើងអាចពិភាក្សាគ្នាបាន ។ យើងត្រូវធ្វើតាមគោលការណ៍ តែក៏ត្រូវគិតពីមិត្តភាពរវាងគ្នាដែរ ហើយខិតខំប្រឹងប្រែងដើម្បីរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាព ដើម្បីសម្រេចបាននូវសន្តិភាព ការរាប់អានគ្នា និងសុខដុមរមនា ។ “ខ្លួនឯងចង់ឈរឡើង ក៏ត្រូវជួយឱ្យគេឈរឡើង ឯខ្លួនឯងចង់លូតលាស់ ក៏ត្រូវជួយឱ្យគេលូតលាស់ដែរ” យើងត្រូវធ្វើជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អជានិច្ចកាល

សម្របតាមការរំពឹងទុកដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍រួមគ្នា និងស្វែងរកវិបុលភាពរួម ។ ក្នុងអនុតំបន់ទន្លេមេគង្គមានប្រជាជនក្រីក្រច្រើន មានហេដ្ឋារនាសម្ព័ន្ធមិនគ្រប់គ្រាន់ ហើយខ្វះថវិកាសម្រាប់ការអភិវឌ្ឍន៍ ដូច្នេះ យើងកំពុងប្រឈមនឹងបញ្ហាច្រើនក្នុងការអភិវឌ្ឍន៍ និងការស្វែងរកវិបុលភាពក្នុងតំបន់នេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានចាត់ទុកការធ្វើកិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍន៍ជាភារកិច្ចចម្បង ហើយខិតខំធ្វើជា“ម៉ាស៊ីនឈូសដី”ដែលធ្វើការងារជាក់ស្តែង និងជួយបញ្ចេញសក្តានុពលអភិវឌ្ឍន៍នៃបណ្តាប្រទេសនានា ។ យើងនឹងប្រើល័ក្ខខ័ណ្ឌអំណោយផលដែលមានទីតាំងភូមិសាស្ត្រនៅជាប់គ្នា និងអាចបំពេញបន្ថែមគ្នាលើវិស័យឧស្សាហកម្ម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ ពង្រីកយ៉ាងសកម្មនូវការធ្វើវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមក កែសម្រួលបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់ ជំរុញឱ្យប្រទេសទាំង ៦ បង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួត ព្រមទាំងជំរុញការអភិវឌ្ឍន៍រួមគ្នាឱ្យបានកាន់តែស៊ីជម្រៅថែមទៀត បង្កើនកម្លាំងចលករផ្ទៃក្នុងនៃកិច្ចសហប្រតិបត្តិការ រួមគ្នាបំពេញភារកិច្ចផ្សេងៗ និងចែករំលែកផលប្រយោជន៍ជាមួយគ្នា

បញ្ចេញឧត្តមភាពទីតាំងភូមិសាស្ត្រ ដែលមានការរាប់អានគ្នា និងស្រដៀងគ្នាលើវិស័យវប្បធម៌ ប្រទេសទន្លេឡានឆាង-មេគង្គមានការភ្ជាប់នឹងគ្នាក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយមានទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យវប្បធម៌ ។ ប្រជាជននៃប្រទេសទាំង ៦ បានរាប់អានគ្នា និងទៅមករកគ្នាដូចញាតិសន្តានអ៊ីចឹង នេះគឺជាឧត្តមភាពពិសេសសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការរវាងយើងទាំងអស់គ្នា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលចាត់ទុកប្រជាជនជាគោល ផ្តល់ផលប្រយោជន៍និងការអនុគ្រោះដល់ប្រជាជន និងធ្វើឱ្យប្រជាជនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន និងកាន់តែរាប់អានជាមួយគ្នា ។ តាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ និងឈរលើស្មារតីអនុវត្តការងារជាក់ស្តែងដែល“ជាន់លើថ្មឱ្យមានស្នាម កាន់ដែកឱ្យមានស្នាម” បន្តបង្កើនការវិនិយោគលើវិស័យអប់រំ សុខាភិបាល កិច្ចការស្ត្រី និងកិច្ចកាត់បន្ថយភាពក្រីក្រជាដើម ខិតខំជំរុញការតភ្ជាប់ក្រអៅបេះដូង និងការតភ្ជាប់មនោសញ្ចេតនា ដើម្បីជំរុញឱ្យមានអ្នកចូលរួម អ្នកទទួលផលប្រយោជន៍ និងអ្នកគាំទ្រកាន់តែច្រើនសម្រាប់ការអភិវឌ្ឍបុព្វហេតុមិត្តភាព និងសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមទាំងផ្តល់កិច្ចធានាដ៏រឹងមាំសម្រាប់ជំរុញឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឈានដំណើរទៅមុខឥតឈប់ឈរ

សម្របទៅតាមនិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ ដែលតភ្ជាប់គ្នាដោយបើកចំហ និងអភិវឌ្ឍន៍ដោយសម្របសម្រួលគ្នា ប្រឈមនឹងជំនោរនៃការប្រឆាំងសាកលភាវូបនីយកម្ម និងជំនោរឯកតោភាគីនិយម ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលជាគោលដៅដ៏ត្រឹមត្រូវ ខិតខំបង្កើតគំរូដ៏ជោគជ័យនៃការកសាង“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដោយមានគុណភាពខ្ពស់ ។ យើងនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបំពេញបន្ថែមគ្នា និងជំរុញគ្នាទៅវិញទៅមកជាមួយយន្តការពាក់ព័ន្ធផ្សេងៗដូចជា យន្តការតំបន់ទន្លេ ៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ និងគណៈកម្មាធិការទន្លេមេគង្គជាដើម រួមគ្នាជំរុញការកសាងសហគមន៍អាស៊ាន និងបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន


<  1  2  3  >