លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងសិង្ហបុរី

CRI, March 8, 2021
Size:

 លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  តបតាមការញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា លោក Hishammuddin រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saleumxay រដ្ឋមន្រ្តីការបរទេសឡាវ និងលោកDon Pramudwinai ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ឡាវ និងថៃ ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងពេលធ្វើដំណើរឆ្លងកាត់ដែនសិង្ហបុរីពីថ្ងៃទី១១ដល់ទី១៥ខែតុលា ៕