កម្ពុជា​-ចិនបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

Yunnan Gateway, March 8, 2021
Size:

លោកចេមហួត រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន  ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលជួបជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកលី ជីញហ្វឹង តំណាងឯកឧត្តម អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ក្នុងពិធីនោះភាគីទាំងពីរ បានធ្វេីការថ្លែងអំណរគុណដល់កិច្ចសហការការងារជួយគ្នាវិញទៅមកនាពេលកន្លងមកយ៉ាងស្និទ្ធស្នាលបំផុតក្នុងនាមជាមហាមិត្តដែកថែប និងបានពិភាក្សាការងារមួយចំនួនរួមមាន:ការងារអនុវត្ត ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់យុវជន-ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ៕