កម្ពុជា

lmcchina.org, March 7, 2021
Size:

កម្ពុជាជាប្រទេសដ៏ចាស់បុរាណមួយ ដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ។ ទន្លេមេគង្គហូរកាត់ប្រទេសនេះពីភាគខាងជើងទៅខាងត្បូង ។ ទន្លេមេគង្គជាទន្លេធំជាងគេរបស់ប្រទេសកម្ពុជា ដែលមានប្រវែងប្រមាណ ៥០០ គីឡូម៉ែត្រក្នុងប្រទេសនេះ ទន្លេនេះក៏ជាផ្លូវទឹកសំខាន់ជាងគេសម្រាប់ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ហើយក៏បានបង្កើតជាប្រព័ន្ធបណ្តាញផ្លូវទឹកសំខាន់បំផុតនៃប្រទេសកម្ពុជា

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ បានប្រារឰនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះថា កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គជាសមិទ្ធផលនៃឆន្ទៈរួមរបស់ប្រទេសអនុតំបន់ ចំណែកប្រទេសចិនបានដើរតួនាទីគន្លឹះក្នុងការធ្វើកិច្ចសហប្រតិបត្តិការនេះ ។ ក្រោយពីត្រូវបានចាប់ដំណើរការជាផ្លូវការរៀងមក គម្រោងដំណាក់កាលទី ១ កំពុងដំណើរការអនុវត្តយ៉ាងរលូន ដែលបានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ពោលគឺអនុវត្តតាមស្ថានភាពជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ។

 

ទង់ជាតិកម្ពុជា

 

-ការឧទ្ទេសនាមដោយសង្ខេប

ប្រទេសកម្ពុជាមានទំហំ ១៨, ម៉ឺនគីឡូម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងត្បូងក្នុងឧបទ្វីបឥណ្ឌូចិន ហើយជាប់ព្រំប្រទល់នឹងប្រទេសវៀតណាម ថៃ និងឡាវ ។ ទីក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ , លាននាក់ ហើយមានជនជាតិចំនួនជាង ២០ ។ ជនជាតិខ្មែរជាជនជាតិសំខាន់ជាងគេនៃប្រទេសកម្ពុជា ស្មើនឹង ៨០% នៃចំនួនប្រជាជនទូទាំងប្រទេសកម្ពុជា ។ ក្រៅពីជនជាតិខ្មែរ នៅមានជនជាតិចាម ព្នង ឡាវ ថៃ និងស្ទៀងជាដើម ។ ភាសាខ្មែរជាភាសាប្រើប្រាស់ជាទូទៅ ហើយជាភាសាផ្លូវការរួមទាំងភាសាអង់គ្លេស និងភាសាបារាំង ។ ព្រះពុទ្ធសាសនាជាសាសនារដ្ឋរបស់កម្ពុជា ហើយមានប្រជាជនជាង ៩៣% កាន់ព្រះពុទ្ធសាសនា ។ ជនជាតិចាមកាន់សាសនាអ៊ីស្លាម ហើយក៏មានប្រជាជនមួយចំនួនដែលរស់នៅក្នុងទីក្រុង កាន់សាសនាកាតូលិក ។ រូបិយវត្ថុដែលប្រើប្រាស់ជាទូទៅនៃប្រទេសកម្ពុជាគឺ ប្រាក់រៀល ។

 

-ប្រវត្តិសាស្ត្រសង្ខេប

កម្ពុជាបង្កើតប្រទេសនៅពាក់កណ្តាលទី ២ សតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ហើយធ្លាប់ឆ្លងកាត់សម័យកាលអាណាចក្រភ្នំ ចេនឡា និងសម័យអង្គរ ។ រាជវង្សអង្គរពីសតវត្សរ៍ទី ៩ ដល់ទី ១៤ ជាសម័យកាលរុងរឿងបំផុតក្នុងប្រវត្តិសស្ត្រកម្ពុជា ដែលមានកម្លាំងដ៏ខ្លាំងក្លា និងមានវប្បធម៌រីកលូតលាស់ ហើយបានបង្កើតនូវអរិយធម៌អង្គរដែលមានឈ្មោះល្បីល្បាញលើពិភពលោក ។ កម្ពុជាទទួលបានឯករាជ្យភាពនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ហើយបានរៀបចំការបោះឆ្នោតសាកលលើកទី ១ នៅខែឧសភា ឆ្នាំ ១៩៩៣ ។ នៅខែកញ្ញា ឆ្នាំ ១៩៩៣ កម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញថ្មី ហើយកែឈ្មោះរដ្ឋជាព្រះរាជាណាចក្រកម្ពុជា ។ ក្នុងការបោះឆ្នោតសាកល ៥ លើក ដែលរៀបចំនៅឆ្នាំ ១៩៩៨ ២០០៣ ២០០៨ ២០១៣ និង ២០១៨ គណប្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះក្នុងការបាះឆ្នោត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០០៤ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ បានប្រកាសដាក់រាជ្យនៅឯក្រុងប៉េកាំង ។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំដដែលនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសជាព្រះមហាក្សត្រថ្មី ។ នៅថ្ងៃទី ២៩ ខែតុលា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សោយរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅឯព្រះបរមរាជវាំង

 

-ទីក្រុង

រាជធានីភ្នំពេញជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសកម្ពុជា ហើយក៏ជាចំណុចប្រសព្វគ្នាផ្នែកគមនាគមន៍ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកទាំងនៅក្នុង និងទៅក្រៅប្រទេសកម្ពុជា ។ រាជធានីភ្នំពេញមានទំហំ ៦៧៨,៤៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ២ លាននាក់ ។ ភ្នំពេញស្ថិតនៅលើវាលទំនាបក្នុងភូមិភាគកណ្តាលនៃប្រទេសកម្ពុជា ដែលជាទីប្រសព្វគ្នានៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ។ ទីនេះក៏បានត្រូវគេហៅថាចតុមុខ ភ្នំពេញក្លាយជារាជធានីនៃប្រទេសកម្ពុជានៅឆ្នាំ ១៤៣៤ ។ សាកលវិទ្យាល័យល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិគ្រប់គ្រងកម្ពុជា ។ ស្ថាប័នសិក្សាស្រាវជ្រាវសំខាន់ៗរួមមាន រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ។ តំបន់ទេសចរណ៍សំខាន់ៗរួមមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ និងវិមានឯករាជ្យ

 

-សេដ្ឋកិច្ច

កម្ពុជាជាប្រទេសកសិកម្មមួយ ដែលមានការខ្វះខាតលើវិស័យឧស្សាហកម្ម ហើយពឹងផ្អែកលើជំនួយឧបត្ថម្ភពីបរទេស ។ ប្រទេសកម្ពុជាមានប្រជាជនក្រីក្រប្រមាណ ១៤% ហើយអនុវត្តគោលនយោបាយបើកទូលាយ និងសេដ្ឋកិច្ចទីផ្សារសេរី រាជរដ្ឋាភិបាលកម្ពុជាអាណត្តិនេះអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដែលផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច ការផ្តល់ឱកាសការងារ ភាពស្មើគ្នា និងប្រសិទ្ធភាពខ្ពស់ ។

 

-ទិវាបុណ្យសំខាន់

ទិវាឯករាជ្យជាតិ  ថ្ងៃទី ៩ ខែវិច្ឆិកា

នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ប្រទេសកម្ពុជាបានរួចខ្លួនចេញពីការគ្រប់គ្រងរបស់អនានិគមនិយមបារាំង ហើយប្រកាសពីឯករាជ្យភាព ដូច្នេះ ថ្ងៃនេះត្រូវបានកំណត់ជាទិវាឯករាជ្យរបស់ប្រទេសកម្ពុជា ហើយក៏ជាទិវាបង្កើតកងទ័ពនៃប្រទេសកម្ពុជាដែរ

 

បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ៖ ថ្ងៃទី ១៤ ខែឧសភា 

ប្រជាជនខ្មែរអបអរសាទររយៈពេល ៣ ថ្ងៃ ។

 

បុណ្យចូលឆ្នាំប្រពៃណីខ្មែរ  ថ្ងៃទី ១៣-១៥ ខែមេសា

 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ៖ ថ្ងៃទី ៤ រោច ខែពិសាខ

តាមធម្មតា ព្រះរាជពិធីនេះត្រូវបានប្រារព្ធនៅលើទីលានវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង ឬព្រះស្រែនៃខេត្តណាមួយ ដើម្បីបន់ស្រន់ឱ្យមានអាកាសធាតុអំណោយផល និងប្រមូលបានផលកសិកម្មល្អ

 

បុណ្យអុំទូក  ពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ

  កាលពីថ្ងៃទី ១៣ ដល់ទី ១៥ ខែវិច្ឆិកា ចំពេលចប់រដូវវស្សាហើយចូលរដូវប្រាំង ក្រុមទូកងដែលមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជា បានចូលរួមការប្រណាំងទូកដែលរៀបចំលើទន្លេសាបនៅមុខព្រះបរមរាជវាំង ដើម្បីបង្ហាញពីអារម្មណ៍ដឹងគុណចំពោះទន្លេសាប និងទន្លេមេគង្គ ។