ឡាវ

lmcchina.org, March 7, 2021
Size:

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ប្រទេសឡាវ)ជាប្រទេសតែមួយគត់ ដែលមិនជាប់នឹងសមុទ្រក្នុងឧបទ្វីបឥណ្ឌូចិន ។ គេតែងតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពសុភាពរាបសានៃប្រទេសនេះ ។ ផ្នែកក្នុងប្រទេសឡាវនៃទន្លេមេគង្គមានប្រវែង ៧៧៧, គីឡូម៉ែត្រ ហើយហូរកាត់រដ្ឋធានីវៀងចន្ទន៍ ។ កំណាត់ទន្លេមេគង្គដែលធ្វើជាព្រំដែននៃប្រទេសឡាវ និងមីយ៉ាន់ម៉ានោះ មានប្រវែង ២៣៤ គីឡូម៉ែត្រ ចំណែកកំណាត់ទន្លេមេគង្គដែលធ្វើជាព្រំដែននៃប្រទេសឡាវ និងថៃ មានប្រវែង ៩៧៦, គីឡូម៉ែត្រ ។ ទន្លេមេគង្គមានដៃទន្លេតូចធំជាង ២០ ខ្សែនៅប្រទេសឡាវ ក្នុងនោះ ដៃទន្លេនៅភាគខាងជើងមានប្រភពដើមពីតំបន់ភ្នំនៅភាគខាងជើងនៃខ្ពង់រាប Tranninh ។ ខ្នងភ្នំនេះជាខ្សែខណ្ឌនៃប្រព័ន្ធផ្លូវទឹកទន្លេមេគង្គ និងឈូងសមុទ្រប៉េពូ ចំណែកដៃទន្លេនេះហូរពីទិសឦសានទៅទិសនិរតី ។ ដៃទន្លេនៅភាគខាងជើងសុទ្ធតែមានប្រភពដើមពីជួរភ្នំ Truong Son ។ ខ្នងភ្នំនេះជាខ្សែខណ្ឌនៃប្រព័ន្ធទឹកទន្លេមេគង្គ និងប្រព័ន្ធទឹកសមុទ្រចិនខាងត្បូង ចំណែកដៃទន្លេហូរពីទិសខាងកើតទៅទិសខាងលិច

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណាន ។ ឯកឧត្តម ថុងស៊ីង ថាមម៉ាវង្ស នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឆ្លុះបញ្ចាំងឱ្យឃើញថា ទន្លេឡានឆាង-មេគង្គជាទន្លេសុភមង្គល និងទន្លេសហប្រតិបត្តិការ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង ៦ ។ ភាគីឡាវនឹងរួមសហការគ្នាជាមួយភាគីចិន ក្នុងការអនុវត្តឱ្យបានជោគជ័យតាមចំណុចឯកភាពគ្នានៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ១ នេះ ។

 

ទង់ជាតិឡាវ

 

-ការឧទ្ទេសនាមដោយសង្ខេប

  សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានទំហំ ២៣,៦៨ ម៉ឺនគីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ,២៣ លាននាក់(ឆ្នាំ ២០១៩) សរុបមាន ៥០ ជនជាតិ ។ ប្រទេសឡាវជាប្រទេសដែលមិនស្ថិតនៅជាប់នឹងសមុទ្រក្នុងតំបន់ភាគខាងជើងនៃឧបទ្វីបឥណ្ឌូចិន ។ ប្រទេសឡាវជាប់នឹងប្រទេសចិននៅទិសខាងជើង(ព្រំប្រទល់ប្រវែង ៥០៨ គ.) ជាប់នឹងប្រទេសកម្ពុជានៅទិសខាងត្បូង(ព្រំប្រទល់ប្រវែង ៥៣៥ គ.) ជាប់នឹងប្រទេសវៀតណាមនៅទិសខាងកើត(ព្រំប្រទល់ប្រវែង ២០៦៧ គ.) ជាប់នឹងប្រទេសមីយ៉ាន់ម៉ានៅទិសពាយ័ព្យ(ព្រំប្រទល់ប្រវែង ២៣៦ គ.) និងជាប់នឹងប្រទេសថៃនៅទិសនិរតី(ព្រំប្រទល់ប្រវែង ១៨៣៥ គ.) ប្រទេសឡាវមានអាកាសធាតុខ្យល់មូសុងតំបន់ត្រូពិក និងអនុតំបន់ត្រូពិក ។ រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា ចំណែករដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែមេសាឆ្នាំបន្ទាប់ ។ សីតុណ្ហភាពជាមធ្យមក្នុងមួយឆ្នាំគឺប្រហែល ២៦ អង្សារ ។

 

-រដ្ឋធានី

   ក្រុងវៀងចន្ទន៍ ដែលមានប្រជាជន ៩៤, ម៉ឺននាក់(ឆ្នាំ ២០១៩) ។ សីតុណ្ហភាពជាអតិបរមាគឺ ៣១, អង្សារ ចំណែកសីតុណ្ហភាពជាអប្បបរមាគឺ ២២, អង្សារ ។

 

-ទិវាបុណ្យសំខាន់

-ទិវាបង្កើតកងទ័ពប្រជាជនឡាវ  ថ្ងៃទី ២០ ខែមករា (ឆ្នាំ ១៩៤៩)

-ទិវាបង្កើតគណបក្សបដិវត្តន៍ប្រជាជនឡាវ  ថ្ងៃទី ២២ ខែមីនា (ឆ្នាំ ១៩៥៥)

-បុណ្យចូលឆ្នាំប្រពៃណីឡាវ(បុណ្យសង្ក្រាន្ត ក៏ហៅថា បុណ្យបាចទឹក) ជាធម្មតា មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ខែមេសា ។

-ទិវាឯករាជ្យជាតិ  ថ្ងៃទី ១២ ខែតុលា (ឆ្នាំ ១៩៤៥)

-ពិធីបុណ្យថាតលូង  ខែវិច្ឆិកា

-បុណ្យជាតិ  ថ្ងៃទី ២ ខែធ្នូ (ឆ្នាំ ១៩៧៥)

 

-វិស័យទេសចរណ៍ 

   លួប្រាបាង និងវត្តភួនៃប្រទេសឡាវបានត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌ពិភពលោក ។ ក្រៅពីនេះនៅមានតំបន់ទេសចរណ៍ល្បីឈ្មោះជាច្រើនដូចជា ប្រាង្គប្រាសាទ និងវត្តហូផាកែវនៅក្រុងវៀងចន្ទន៍ ទឹកល្បាក់ខុងផានៅខេត្តចានបាសែ និងទឹកល្បាក់កួងស៊ីនៅលួងប្រាបាងជាដើម ។ ក្រោយពីបានអនុវត្តគោលនយោបាយកែទម្រង់ និងបើកចំហ វិស័យទេសចរណ៍បានក្លាយជាឧស្សាហកម្មថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសឡាវ ។ ប៉ុន្មានឆ្នាំនេះ ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍បរទេសចំនួនជាង ៥០០ ក្រុមហ៊ុន បើកចំហច្រកទេសចរណ៍អន្តរជាតិចំនួន ១៥ និងបានចាត់វិធានការមួយចំនួនដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ បន្ថយចំណាយនៃការស្នើសុំទិដ្ឋាការ និងសម្រួលការបំពេញបែបបទឆ្លងដែនសម្រាប់ទេសចរជាដើម វិធានការទាំងនេះបានជំរុញឱ្យវិស័យទេសចរណ៍ទទួលបាននូវការរីកចម្រើនច្រើនជាបន្តបន្ទាប់ ។ នៅខែឧសភា ឆ្នាំ ២០១៣ ប្រទេសឡាវបានត្រូវក្រុមប្រឹក្សាសហភាពអឺរ៉ុបវាយតម្លៃថាជាទីដៅទេសចរណ៍ល្អជាងគេលើពិភពលោក