ផលិតផលក្នុងស្រុកសរុបរបស់ចិននៅបីត្រីមាសដំបូងឆ្នាំនេះបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

CRI, October 23, 2026
Size:

    តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែតុលាបានឱ្យដឹងថា តាមការគណនាជាជំហានដំបូង នៅបីត្រីមាសដំបូងឆ្នាំ ២០២៦ ទំហំផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនត្រូវជា ១០៧,១០៧១ ទី្រលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ បើមើលតាមត្រីមាសនីមួយៗ ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ត្រីមាសទីពីរបានកើនឡើង ៤,៣ ភាគរយ និងត្រីមាសទីបីបានកើនឡើង ៤,៥ ភាគរយ ។ ៩ ខែដើមឆ្នាំ ២០២៦ នេះ សេដ្ឋកិច្ចជាតិចិនបានដំណើរការដោយមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានប្រសិទ្ធភាពថ្មី ៕