កិច្ចប្រជុំលើកទីបួននៃក្រុមប្រឹក្សាសម្ព័ន្ធសម្រាប់បេតិកភណ្ឌវប្បធម៌នៅអាស៊ីបានធ្វើឡើងនៅទីក្រុងហាងចូវ ខេត្តចឺជាំងប្រទេសចិន នៅថ្ងៃទី១៨ខែតុលា។ កិច្ចប្រជុំនេះបានអនុម័តឱ្យប្រទេសអេហ្ស៊ីបក្លាយជាប្រទេសដៃគូ និងប្រទេសកាហ្សាក់ស្ថានក្លាយជាប្រទេសអ្នកសង្កេតការណ៍។ ដូច្នេះ ចំនួនសរុបនៃសមាជិក អ្នកសង្កេតការណ៍ និងប្រទេសដៃគូនៃសម្ព័ន្ធនេះបានកើនឡើងដល់ ២៦។
ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ឃើញថា ចាំបាច់ត្រូវបង្កើនកម្លាំងចលករសម្រាប់កសាងអង្គការនេះបន្ថែមទៀត ព្រមទាំងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងជំរុញភាពរស់រវើកប្រកបដោយភាពច្នៃប្រឌិតរបស់អង្គការនេះ ដើម្បីពង្រីកវិសាលភាពនិងភាពស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យអង្គការនេះក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញការបន្តវេននិងការអភិវឌ្ឍអរិយធម៌៕