ពីត្រីមាសទី១ ដល់ទី ៣ ឆ្នាំនេះ ពាណិជ្ជកម្មអន្តជាតិរបស់ចិនមានសន្ទុះកំណើនយ៉ាងខ្លាំង ដោយកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

CRI, October 21, 2026
Size:

អគ្គរដ្ឋបាលគយចិនបានប្រកាសទិន្នន័យនៅថ្ងៃទី ១៤ ខែតុលាថា  ពីត្រីមាសទី១ ដល់ទី៣ឆ្នាំនេះ  ពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានទំហំ ៣៩,៩៤ ទ្រីលានយាន់បា្រក់ចិន  បានកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយរក្សាបាននូវនិន្នាការកើនឡើងយ៉ាងខ្លាំង ដែលបានផ្តល់នូវកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។

ស្របពេលដែលប្រទេសចិនរក្សាបាននូវកំណើនយ៉ាងលឿនក្នុងវិស័យពាណិជ្ជកម្មនាំចេញនាំចូល ក៏ការពង្រឹង និងពង្រីកពិពិធកម្មទីផ្សារ និងការជំរុញឱ្យកម្លាំងចលករនៃការអភិវឌ្ឍបានវិវឌ្ឍទៅរកភាពច្នៃប្រឌិតថ្មីនិងប្រកបដោយគុណភាពខ្ពស់ជាងមុន។ 

ពីត្រីមាសទី១ ដល់ទី ៣ ឆ្នាំនេះ ប្រទេសចិនសម្រេចបាននូវកំណើនពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ជាង ១៨០ នៅទូទាំងពិភពលោក។ ទំហំពាណិជ្ជកម្មនាំចេញនាំចូលជាមួយដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានចំនួន ១៩,៥៥ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលស្មើនឹងចំនួនជាង ៧០% នៃកំណើនពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន៕