លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម

CRI, October 14, 2026
Size:

ថ្ងៃទី១១ ខែតុលា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងប៉េកាំង ។

លោក Wang Huning បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានរក្សាការទាក់ទងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយលោកTo Lam អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ដោយដឹកនាំទំនាក់ទំនងចិន-វៀតណាមឱ្យវិវឌ្ឍរីកចម្រើនទៅមុខក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយវៀតណាម ដើម្បីអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំកំពូលរបស់បក្ស និងប្រទេសទាំងពីរ និងស្របតាមគោលដៅរួមនៃ "ការបន្ថែមចំនួន ៦ " ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងគ្រប់វិស័យប្រកបដោយគុណភាពខ្ពស់ និងជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-វៀតណាម ។

ជាការឆ្លើយតប លោក Tran Thanh Man បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំកំពូលរបស់បក្ស និងប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ចិនមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ហើយមូលដ្ឋានគ្រឹះផ្នែកនយោបាយ សម្ភារៈ និងប្រជាជន ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ វៀតណាមប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនមួយ។ រដ្ឋសភាវៀតណាមមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរជាមួយចិន ធ្វើឱ្យការប្រាស្រ័យទាក់ទងជាមិត្តភាពរវាងគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរមានភាពកាន់តែស្អិតល្មួត សំដៅជំរុញការកសាងសហគមន៍ជោគវាសនារួមវៀតណាម-ចិន៕