ទិន្នន័យប្រចាំត្រីមាសទីបីបង្ហាញពីនិន្នាការឆ្ពោះទៅរកភាពល្អប្រសើរ នៃសេដ្ឋកិច្ចចិន

CRI, October 15, 2026
Size:

ដោយយោងតាមដំណឹងពីមជ្ឈមណ្ឌលព័ត៌មានជាតិនៃគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍចិនបានឱ្យដឹងថា ក្នុងត្រីមាសទីបីឆ្នាំ ២០២៦ នេះ ទិន្នន័យជាច្រើនក្នុងវិស័យប្រើប្រាស់ ពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគជាដើមមានស្ថិរភាពនិងឆ្ពោះទៅរកភាពល្អប្រសើរ សេដ្ឋកិច្ចចិនបានដំណើរការក្រោមសម្ពាធនិងបានរក្សានិន្នាការអភិវឌ្ឍដោយស្ថិរភាពនិងឆ្ពោះទៅរកភាពល្អប្រសើរ កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចបានកើនឡើងឥតឈប់ឈរ។

ទិន្នន័យធំនៃការប្រើប្រាស់អូហ្វឡាញបានបង្ហាញថា ក្នុងត្រីមាសទីបីឆ្នាំនេះ ទំហំទូទាត់នៃការប្រើប្រាស់គ្រប់ប្រភេទបានកើនឡើង ២,៦%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ហើយល្បឿនកំណើនបានកើនឡើង ០,៧% បើធៀបនឹងត្រីមាសទីពីរ។ ទំហំទូទាត់នៃការប្រើប្រាស់អហ្វឡាញប្រចាំខែកញ្ញាបានកើនឡើង ៣,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ហើយល្បឿនកំណើនកើនឡើង ០,៥% បើធៀបនឹងខែសីហាឆ្នាំនេះ ពោលគឺការប្រើប្រាស់អូហ្វឡាញបានកើនឡើង៣ខែជាប់ៗគ្នា៕