ប្រទេសចិនដាក់ចេញវិធានការចំនួន១៩សម្រាប់ជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី

CRI, October 13, 2026
Size:

ថ្ងៃទី៩ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយ«សេចក្តីណែនាំស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី»។ សេចក្តីណែនាំនេះបានលើកឡើងពីវិធានការសំខាន់ៗចំនួន១៩ផ្តោតលើ៥ផ្នែកធំៗមានដូចជា នវានុវត្តន៍បច្ចេកវិទ្យា  នវានុវត្តន៍ឧស្សាហកម្ម នវានុវត្តន៍វិធីសាសស្រ្តនៃការអភិវឌ្ឍ  នវានុវត្តន៍យន្តការនិងប្រព័ន្ធ និងនវានុវត្តន៍យន្តការការងារធនធានមនុស្ស បានបកស្រាយអំពីគំនិតណែនាំ វីធីសាស្រ្តនិងតម្រូវការការងារនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

ភារកិច្ចសំខាន់ៗចំនួន៥ដែលលើកឡើងក្នុងសេចក្តីណែនាំនេះរួមមាន បង្កើននវានុវត្តន៍បច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិតដើម និងគំហើញថ្មី ពន្លឿនការជម្នះបច្ចេកទេសស្នូល  គ្រោងផែនការសម្រាប់ការកសាងកម្លាំងបច្ចេកវិទ្យាជាយុទ្ធសាស្រ្តជាតិ ពង្រឹងនិងពង្រីកតួនាទីសំខាន់របស់សហគ្រាសនវានុវត្តន៍បច្ចេកវិទ្យា និងពន្លឿនការបំប្លែងឱ្យសមិទ្ធផលបច្ចេកវិទ្យាក្លាយទៅជាកម្លាំងផលិតកម្មពិតប្រាកដ៕