ផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរសរុបជាង ៨០ លាននាក់

CRI, October 12, 2026
Size:

អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកចិនសាខាក្រុងគុនមីងឱ្យដឹងថា គិតមកទល់ថ្ងៃទី ៩ ខែតុលានេះ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនអ្នកដំណើរសរុបជាង ៨០ លាននាក់ចាប់តាំងពីការដាក់ឱ្យដំណើរការមក។ "ខ្សែផ្លូវដែកមាស"  ដែលលាតសន្ធឹងពីគុនមីងដែលស្ថិតនៅភាគខាងជើងដល់ទីក្រុងវៀងចន្ទន៍ដែលស្ថិតននៅភាគខាងត្បូងមួយនេះ បាននិងកំពុងដឹកជញ្ជូនអ្នកដំណើរកាន់តែច្រើនឡើងៗ ដែលបានបំពេញបន្ថែមកម្លាំងរស់រវើកថ្មីជាបន្តបន្ទាប់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ។

ក្នុងរយៈពេលជិតប្រាំឆ្នាំចាប់តាំងពីការដាក់ឱ្យដំណើរការមក ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវដែកចិន-ឡាវក្នុងមួយខែ បានកើនឡើងជិតបួនដង ពោលគឺពី ៦០ម៉ឺននាក់នៅដើមដំបូងរហូតដល់កម្រិតកំពូលដែលមានចំនួន ២,២៥ លាននាក់។ គិតរហូតមកដល់បច្ចុប្បន្ន ផ្លូវដែកចិន-ឡាវ បានដាក់ឱ្យដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិសរុបចំនួន ៣៩១៣ ជើង ដោយបានដឹកជញ្ជូនអ្នកដំណើរឆ្លងដែនចំនួន ៩៥ម៉ឺននាក់មកពីប្រទេស និងតំបន់ជាង ១២០៕