កាលពីពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានគោលនយោបាយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតចិនបានចេញផ្សាយជាផ្លូវការនូវ«របាយការណ៍ស្តីពីការអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតជំនាន់ថ្មី(Generative AI)(ឆ្នាំ២០២៦)»នៅទីក្រុងប៉េកាំង។ របាយការណ៍នេះបានបង្ហាញថា ការច្នៃប្រឌិតថ្មីដោយម្ចាស់ការក្នុងវិស័យបញ្ញាសិប្បនិម្មិតរបស់ចិនកាន់តែមានភាពលឿនរហ័ស ហើយបញ្ញាសិប្បនិម្មិតជំនាន់ថ្មី(Generative AI)បានផ្តល់កម្លាំងចលករបន្ថែមទៀតដល់វិស័យដូចជាឧស្សាហកម្ម កសិកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រត្រូវបានបង្ហាញកាន់តែច្បាស់ ដែលធ្វើឱ្យកម្រិតឌីជីថលនិងភាពឆ្លាតវៃនៃវិស័យនានាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។បញ្ញាសិប្បនិម្មិតEmbodied បានក្លាយជាទិសដៅដែលមានភាពរស់រវើកបំផុតមួយក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយឈានដល់ការគ្របដណ្តប់លើវិស័យជាច្រើនដូចជា ផលិតកម្មឧស្សាហកម្ម ការវះកាត់វេជ្ជសាស្ត្រ និងសេវាកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ យោងតាមការគណនានិងផ្ទៀងផ្ទាត់ ក្នុងឆ្នាំ២០២៦នេះ បរិមាណផលិតមនុស្សយន្តរូបរាងមនុស្សរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងលើសពី ១សែនគ្រឿងនៅឆ្នាំ២០២៦៕