ប្រទេសចិនបានប្រកាសពី«សេចក្តីប្រកាសស្តីពីស្ថិតិអំពីការវិនិយោគផ្ទាល់នៅបរទេសរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២៥»កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងទៅ។ «សេចក្តីប្រកាស»បង្ហាញថា ទំហំវិនិយោគផ្ទាល់នៅបរទេសរបស់ចិនបានឈរនៅលេខរៀងនាំមុខនៅលើពិភពលោក និងបានលេចចេញនិន្នាការវិនិយោគចម្រុះបែប។ ក្នុងឆ្នាំ២០២៥ ការវិនិយោគផ្ទាល់នៅបរទេសរបស់ចិនប្រចាំឆ្នាំមានទំហំ ២១៣,៥៨ ពាន់លានដុល្លារអាមេរិក ចំណែកការវិនិយោគផ្ទាល់នៅបរទេសសរុបរបស់ចិនមានទំហំ ៣,៤ ទ្រីលានដុល្លារអាមេរិក។
«សេចក្តីប្រកាស»បង្ហាញថា ប្រទេសចិនទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះក្នុងវិស័យវិនិយោគនៅបរទេស។ គិតមកត្រឹមឆ្នាំ២០២៥ ប្រទេសចិនបានបង្កើតសហគ្រាសចំនួន ៥,៨ ម៉ឺនសហគ្រាសនៅក្រៅប្រទេស ដែលរាយប៉ាយនៅប្រទេសនិងតំបន់ចំនួន ១៨៩ និងមាននិយោជិតបរទេសចំនួន ២៩៦,៥ ម៉ឺននាក់។ សហគ្រាសចិនបានរួមបញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលនិងក្នុងតំបន់យ៉ាងសកម្មដែលបានរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៃប្រទេសជាម្ចាស់ផ្ទះ និងការពង្រឹងស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕