កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ នៅពេលបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jingping ប្រមុខរដ្ឋចិននៅសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ដោយអ្នកសារព័ត៌មានបានសួរថា យើងបានកត់សម្គាល់ឃើញថា ភាគីអាមេរិកបានប្រើប្រាស់ពាក្យ “បញ្ញាដ៏អស្ចារ្យ”(super-intelligence) ជំនួសឱ្យពាក្យថា “បញ្ញាសិប្បនិម្មិត”(artificial intelligence) តើភាគីចិនមានមតិយោបល់យ៉ាងណាដែរ?
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ក្នុងជំនួបកំពូលរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិក ភាគីទាំងពីរបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ញាសិប្បនិម្មិត។ពាក់ព័ន្ធនឹងបញ្ហានៃការប្រើប្រាស់ពាក្យពេចន៍នេះ ប្រទេសចិនយកចិត្តទុកដាក់ចំពោះជំហររបស់សហរដ្ឋអាមេរិកនិងគោរពចំពោះការលើកឡើងបស់សហរដ្ឋអាមេរិកផងដែរ។បច្ចេកវិទ្យានៃបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ហើយភាគីនានាអាចបង្កើនការផ្លាស់ប្តូរ ដើម្បីពង្រឹងកិច្ចពិភាក្សាដោយស៊ីជម្រៅ និងស្វែងរកគំនិតឯកភាពរួមគ្នា៕