ពិព័រណ៍ចិន-អាស៊ានលើកទី២៣ បាននិងកំពុងបើកធ្វើនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi ប្រទេសចិន ។ ពិព័រណ៍ឆ្នាំនេះបានរៀបចំពន្លាពិព័រណ៍ស្តីពី «ផ្សារAI» និង « លំហនៃអនាគត» ជាលើកទីមួយ សម្ភារៈដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដែលតាំងបង្ហាញក្នុងពន្លាទាំងពីរនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា ។
សូមបញ្ជាក់ថា ទំនិញលើសពី ៥០០ មុខដែលតាំងបង្ហាញនៅពន្លាទាំងពីរនេះចែកជា ៨ ជំពូកធំៗ សុទ្ធតែជាផលិតផលប្រើបច្ចេកវិទ្យា AI ដូចជា ឧបករណ៍អាចពាក់បាន ជីវភាពវៃឆ្លាត សុខភាពគ្រួសារ ការអប់រំវៃឆ្លាតជាដើម។ ទស្សនិកជនអាចសាកល្បងប្រើផលិតផលមួយចំនួនដូចជាវ៉េនតា AI និងសម្ភារៈហាត់ប្រាណវៃឆ្លាតជាដើម។
នៅពន្លា «លំហនៃអនាគត» គេចាប់អារម្មណ៍លើបច្ចេកវិទ្យាជឿនលឿននិងផលិតផលនៃវិស័យអវកាស ជាពិសេសខ្សែសង្វាក់ឧស្សាហកម្មទាំងមូលពោលគឺ «ការស្រាវជ្រាវនិងអភិវឌ្ឍរ៉ុក្កែត ការដំឡើងបណ្តាញផ្កាយរណប - និងការប្រើប្រាស់ទិន្នន័យលំហ » ជាដើម ៕
