ផ្តោតលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងឌីជីថលនិងភាពឆ្លាតវៃ រួមគ្នាក្តាប់ជាប់ឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន

CRI, September 22, 2026
Size:

   ក្នុងនាមជាសកម្មភាពជានិមិត្តសញ្ញានៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន វេទិកាមគ្គុទេ្ទសក៍មជ្ឈដ្ឋានពាណិជ្ជកម្មចិន-អាស៊ានក្រោមប្រធានបទ “ផ្តោតលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងឌីជីថលនិងភាពឆ្លាតវៃ  រួមគ្នាសរសេរទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី” ត្រូវបានប្រារព្ធធ្វើនៅទីក្រុង Nanning កាលពីថ្ងៃទី១៧ ខែកញ្ញា ។  ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មចិន-អាស៊ានបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ និងប្រមូលផ្តុំគំនិតឯកភាពរួម  ជុំវិញបញ្ហាជាចំណុចក្តៅ ដូចជា ការរួមបញ្ចូលនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ក្រោមច្បាប់កំណត់នៃតំបន់ពាណិជ្ជកម្មសេរី៣.០ និងកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិតជាដើម  ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាដល់ការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាស៊ានមានភាពកាន់តែស៊ីជម្រៅ ។

  ក្នុងអំឡុងពេលវេទិកាលើកនេះ បានចេញផ្សាយសៀវភៅក្រោមប្រធានបទ《ខ្សែសង្វាក់វៃឆ្លាតលើដីគោកនិងសមុទ្រ៖ បណ្តុំករណីសិក្សាកិច្ចសហប្រតិបត្តិការអន្តរជាតិ AI ចិន-អាស៊ាន (២០២៦)》 ដោយបង្ហាញពីសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតរវាងភាគីទាំងពីរ ។ សៀវភៅអំពីបណ្តុំករណីនេះបានសម្រិតសម្រាំងគម្រោងសហប្រតិបត្តិការជាក់ស្តែងផ្នែក AI រវាងចិននិងអាស៊ានចំនួន៣១ ដែលគ្របដណ្តប់ប្រទេសអាស៊ានទាំង ១១ ព្រមទាំងវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធថ្មី ផលិតកម្មវៃឆ្លាត និងភស្តុភារកម្មវៃឆ្លាតជាដើម ដែលបង្ហាញយ៉ាងរស់រវើកពីប្រសិទ្ធភាពជាក់ស្តែងនៃការអនុវត្តបច្ចេកវិទ្យា AI របស់ចិនក្នុងប្រទេសអាស៊ាននានា ៕