ឥស្សរជនអន្តរជាតិកោតសរសើរចំពោះការរួមចំណែករបស់ចិនក្នុងអភិបាលកិច្ចសន្តិសុខសកលក្នុងវេទិកា XIANGSHAN ទីក្រុងប៉េកាំងលើកទី ១៣

CRI, September 21, 2026
Size:

  ក្នុងអំឡុងពេលរៀបចំធ្វើវេទិកា XIANGSHAN ទីក្រុងប៉េកាំងលើកទី ១៣ ការរួមចំណែកដ៏វិជ្ជមានរបស់ចិនចំពោះអភិបាលកិច្ចសន្តិសុខសកលទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីឥស្សរជនអន្តរជាតិ ។

 

  “ប្រទេសចិនគឺជា‘ម៉ាស៊ីនបញ្ឆេះនៃសន្តិភាពពិភពលោក ។” ពេលផ្តល់បទសម្ភាសន៍ជាន់ខ្ពស់លើកដំបូងនៃវេទិកា XIANGSHAN ទីក្រុងប៉េកាំងលើកទី១៣ លោក Jean ChristopheBaron von Pfetten ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រប៉ែកខាងកើត-ខាងលិចរាជវង្សអង់គ្លេសបានចែករំលែកទស្សនៈរបស់លោក ។ បន្ទាប់មក បញ្ញវន្តអង់គ្លេសរូបនេះបានលើក«ឯកសារអំពីគំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកល» ដើម្បីបង្ហាញទៅកាន់អង្គប្រជុំថា៖ “នេះគឺជាគន្លឹះនៃអនាគតពិភពលោក——នេះជាគំនិតផ្តួចផ្តើមដែលលើកឡើងដោយប្រទេសចិន ប៉ុន្តែវាមិនត្រឹមតែសម្រាប់តែចិនខ្លួនឯងទេ គឺសម្រាប់ពិភពលោកទាំងមូល ។”

 

  ទស្សនៈរបស់លោក Jean Christophe Baron von Pfetten បានបណ្តាលឱ្យមានការឆ្លើយតបយ៉ាងទូលំទូលាយក្នុងចំណោមតំណាងដែលចូលរួមវេទិកា ។ អង្គប្រជុំបានសម្គាល់ឃើញជាឯកច្ឆន្ទថា គំនិតផ្តួចផ្តើមដែលលើកឡើងដោយប្រទេសចិនបានផ្តល់ដំណោះស្រាយសម្រាប់អភិបាលកិច្ចសន្តិសុខសកល ៕