នាថ្ងៃទី ១៧ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បានបើកជាផ្លូវការនៅក្រុងណាននីង ភូមិភាគស្វយ័ត ក្វាងស៊ី ប្រទេសចិន ។
ចាប់ពីការធ្វើពាណិជ្ជកម្មទំនិញ ដល់ការបើកទូលាយ និងការតភ្ជាប់ប្រព័ន្ធនិងក្បួនច្បាប់ តំបន់ពាណិជ្ជកម្មសេរីបានលើកកម្ពស់កម្រិតថ្នាក់ជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវគោលបំណងរួមរបស់ចិននិងអាស៊ាន ដែលចង់ធ្វើឱ្យកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ និងរួមគ្នាស្វែងរកវិបុលភាព និងវឌ្ឃនភាព ។ ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២១មក ច្រកព្រំដែនម៉ូហាននៃផ្លូវដែកចិននិងឡាវ បានដឹកជញ្ជូនទំនិញលើសពី៩០លានតោន ដែលអាចគ្របដណ្តប់ដល់ប្រទេស និងតំបន់ចំនួន ១៩ ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម ហើយប្រភេទទំនិញដែលបានដឹកជញ្ជូនបានពង្រីកពីជាង ១០ប្រភេទ នៅដំណាក់កាលដំបូង រហូតដល់ជាង ៤,០០០ ប្រភេទ។
នៅថ្ងៃទី ១៦ខែកញ្ញា ព្រែកជីក Pinglu ត្រួវបានកសាងរួចនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលបានកាត់បន្ថយចម្ងាយដឹកជញ្ជូនពីតំបន់ខាងក្នុងភាគនិរតីនៃប្រទេសចិនដល់តំបន់អាស៊ានជាង៥៦០ គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃដឹកជញ្ជូនពី១៨ភាគរយ ដល់៣០ភាគរយ ដែលធ្វើឱ្យកត្តាសំខាន់ៗនានា ដូចជា ប្រាក់ទុន បច្ចេកវិទ្យា ធនធានមនុស្ស និងកម្លាំងពលកម្មរបស់តំបន់ភាគនិរតីនៃប្រទេសចិន និងប្រទេសអាស៊ានអាចប្រមូលផ្តុំបន្ថែមមួយកម្រិតទៀត៕