កាលពីថ្ងៃទី ១៥ ខែកញ្ញា ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន បានចេញផ្សាយនូវ «ផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៥ នៃឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក» ដោយបានលើកឡើងថា រហូតដល់ឆ្នាំ២០២៣០ តួនាទីសំខាន់នៃវិស័យឧស្សាហកម្មព័ត៌មានអេឡិចត្រូនិកនឹងកាន់តែលេចធ្លោថែមមួយកម្រិតទៀត ទំហំប្រាក់ចំណូលអាជីវកម្មរបស់សហគ្រាសធុនមធ្យមនិងធំ នឹងលើសពី៣០ទ្រីលានយាន់ប្រាក់ចិន ខណៈប្រសិទ្ធភាពនៃការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មនឹងត្រូវលើកកម្ពស់យ៉ាងលេចធ្លោ ហើយកម្រិតនៃការបណ្តាក់ទុនក្នុងការសិក្សាស្រាវជ្រាវនឹងឡើងដល់៣,៥ភាគរយ ។
សូមបញ្ជាក់ថា ក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤ ទំហំប្រាក់ចំណូលនៃឧស្សាហកម្មព័ត៌មានអេឡិចត្រូនិករបស់ប្រទេសចិន សម្រេចបានតំណែងលំដាប់ទីមួយក្នុងចំណោមវិស័យឧស្សាហកម្មទាំង៤១ប្រភេទក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយបរិមាណផលិតផលិតផលអេឡិចត្រូនិចប្រើប្រាស់សំខាន់ៗដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រ គឺឈរនៅចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ៕