លោក Wang Yi ជួបពិភាក្សាជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

CRI, September 17, 2026
Size:

    នៅថ្ងៃទី ១៥ ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាន ព្រមទាំងចាត់ទុកអាស៊ានជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ចិនជាមួយប្រទេសជិតខាង គាំទ្រមជ្ឈភាពអាស៊ានក្នុងក្របខ័ណ្ឌតំបន់ ហើយរីករាយធ្វើការជាមួយអាស៊ានដើម្បីកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ាន ដែលមានភាពកាន់តែជិតស្និទ្ធ ។ លោកបន្តថា ភាគីចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាស៊ានដើម្បីអនុវត្តឱ្យបានល្អនូវ«សេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ក៏ដូចជាជំរុញដំណើរការពិគ្រោះពិភាក្សាគ្នាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ។

    ជាការឆ្លើយតប លោក កៅ គឹមហួន បានថ្លែងថា អាស៊ានរីករាយបន្តធ្វើឱ្យស៊ីជម្រៅនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយភាគីចិនដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕