ប្រទេសចិនដាក់គោលដៅឱ្យក្លាយជាប្រទេសខ្លាំងមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យឧស្សាហកម្មយានយន្តនៅឆ្នាំ ២០៣០

CRI, September 15, 2026
Size:

"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្តថាមពលថ្មីដែលមានការតភ្ជាប់ឆ្លាតវៃ" ត្រូវបានប្រកាសចេញផ្សាយនៅថ្ងៃទី ១១ ខែកញ្ញា។

ផែនការនេះបានកំណត់ថា រហូតដល់ឆ្នាំ ២០៣០ ឧត្តមភាពរបស់ប្រទេសចិនក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មទាំងមូលសម្រាប់យានយន្តថាមពលថ្មីដែលមានការតភ្ជាប់ភាពឆ្លាតវៃ នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយប្រទេសចិននឹងក្លាយជាប្រទេសខ្លាំងមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងវិស័យយានយន្តនៅលើពិភពលោក ខណៈយានយន្តដែលបំពាក់ដោយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនឹងមានសុវត្ថិភាពខ្ពស់ជាងអ្នកបើកបរជាមនុស្សធម្មតាទៅទៀត៕