សេចក្តីប្រកាសក្រុង New Delhi នៃកិច្ចប្រជុំកំពូល BRICS លើកទី១៨(សេចក្តីសង្ខេប)

CRI, September 14, 2026
Size:

       ថ្នាក់ដឹកនាំប្រទេស BRICS បានរម្លឹកឡើងវិញនូវការប្រកាន់ខ្ជាប់ស្មារតី BRICSនៃកាគោរពគ្នានិងការយោគយល់ពីគ្នា សមភាពអធិបតេយ្យភាព សាមគ្គីភាពនិងប្រជាធិបតេយ្យ ការបើកចំហនិងបរិយាបន្ន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ពិគ្រោះពិភាក្សានិងឈានដល់គំនិតឯកភាពរួម ។  ប្រទេសជាសមាជិក BRICS បានពង្រីកកិច្ចសហប្រតិបត្តិការខាងសន្តិសុខនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការBRICS ក្នុងរយៈពេល២០ឆ្នាំកន្លងមក ។

   ប្រទេសBRICS បានជំរុញសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយលក្ខណៈជាតំណាងនិងកាន់តែយុត្តិធម៌ ស្តារនិងធ្វើកំណែទម្រង់នូវប្រព័ន្ធពហុភាគី ជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាព និងកំណើនប្រកបដោយបរិយាបន្ន ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេស BRICS  ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានា។

   ជឿជាក់ថា ប្រទេសBRICS នឹងពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយទីផ្សារងើបឡើងថ្មីនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បង្កើនសាមគ្គីភាពថែមមួយកម្រិតទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តល់ផលប្រយោជន៍ជាទូទៅយ៉ាងពិតប្រាកដ ។

  ប្រទេសBRICS គាំទ្រយ៉ាងពេញទំហឹងចំពោះការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី១៩ ឆ្នាំ២០២៧នៅប្រទេសចិន ៕