ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២៦(CIFTIS)បើកធ្វើជាមួយនឹងការបញ្ចេញនិងនិងការតាំងបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗជាលើកដំបូង

CRI, September 11, 2026
Size:

ថ្ងៃទី៩ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) ដែលមានរយៈពេលប្រាំថ្ងៃបានបើកធ្វើនៅឧទ្យាន Shougang ក្នុងទីក្រុងប៉េកាំង ហើយកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលក៏បានប្រព្រឹត្តនៅព្រឹកថ្ងៃដដែលផងដែរ។ លើសពីនេះទៀត  វេទិកាក្រោមប្រធានបទបីធំៗ បូករួមទាំងសន្និសីទធរុកិច្ចអេឡិចត្រូនិកឆ្នាំ ២០២៦ និងវេទិកាស្តីពីនិន្នាការអភិវឌ្ឍន៍នៃពាណិជ្ជកម្មឌីជីថល ក៏បានធ្វើឡើងនៅថ្ងៃដដែល។ពិព័រណ៍លើកនេះផ្តោតលើប្រធានបទ "សេវាកម្មសកល ផ្តល់ផលអត្ថប្រយោជន៍ទៅវិញទៅមក និងការចែករំលែកជាមួយគ្នា" ដែលមានការតាំងពិព័រណ៍សំខាន់មួយ និងការតាំងពិព័រណ៍ឯកទេសចំនួនប្រាំបួន ដែលនឹងបញ្ចេញនិងតាំងបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនលើកដំបូង។ ប្រទេស តំបន់ និងអង្គការអន្តរជាតិប្រមាណ ៩០ បានរៀបចំការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ហើយមានសហគ្រាសជាង ១៨០០ ចូលរួមដោយផ្ទាល់។ សមិទ្ធផលច្នៃប្រឌិតថ្មីជាង ២០០ នឹងត្រូវបានដាក់បង្ហាញ ដោយមានសមិទ្ធផលជាង ១០០ ត្រូវបានបញ្ចេញជាលើកដំបូងជាសកល ឬជាតិក្នុងប្រទេស៕