ទិន្នផលឧស្សាហកម្មសរុបប្រចាំឆ្នាំរបស់សហគ្រាសស្បៀងរបស់ចិនកើនលើសពី៤ទ្រីលានយាន់ប្រាក់ចិន

CRI, September 08, 2026
Size:

      អ្នកកាសែតទទួលបានព័ត៌មានពីពិព័រណ៌ពាណិជ្ជកម្មស្បៀងចិនលើកទី ៨ ដែលបើកធ្វើនៅទីក្រុងChangsha  ខេត្ត Hunan បានឱ្យដឹងថា  ទិន្នផលឧស្សាហកម្មសរុបប្រចាំឆ្នាំរបស់សហគ្រាសស្បៀងរបស់ចិនកើនលើសពី៤ទ្រីលានយាន់ប្រាក់ចិន។

       គិតត្រឹមបច្ចុប្បន្ន សហគ្រាសស្បៀងរបស់ចិនមានចំនួន ២,៤ ម៉ឺនសហគ្រាស  ដែលមួយឆ្នាំសម្រេចបានទិន្នផលឧស្សាហកម្មសរុបលើសពី ៤ ទ្រីលានយាន់ប្រាក់ចិន ក្នុងនោះចំនួនលើសពី ១/៣ នៃខេត្តទូទាំងប្រទេសទទួលបានទិន្នផលលើសពីពាន់រយលានយាន់ប្រាក់ចិន,  និងបានបង្កើតម៉ាកស្បៀងសាធារណៈថ្នាក់ខេត្តចំនួន ៣៣ ,  ម៉ាកស្បៀងសាធារណៈថ្នាក់ក្រុង-ស្រុកចំនួន១១៧។   

      គួររម្លឹកថា  ទិន្នផលស្បៀងប្រចាំឆ្នាំរបស់ចិនតែងរក្សានៅចំនួនលើសពី ៦៥០ លានតោន  ក្នុងនោះ ទិន្នផលប្រចាំឆ្នាំ២០២៤ និងឆ្នាំ២០២៥ សុទ្ធតែមានចំនួនលើសពី៧០០លានតោន  ។  ការទទួលបានស្បៀងគិតក្នុងមធ្យមក្នុងមនុស្សម្នាក់ៗប្រចាំឆ្នាំ២០២៥ មានចំនួនកើនដល់ ៥០៨,៩  គីឡូក្រាម ដែលលើសពីកម្រិតមធ្យមនៃពិភពលោក៕