សហគ្រាសលើសពី២៥០០ ជួបជុំគ្នានៅពិព័រណ៍ឧស្សាហកម្មវប្បធម៌និងទេសចរណ៍ចិនឆ្នាំ២០២៦

CRI, September 07, 2026
Size:

        ពិព័រណ៍ឧស្សាហកម្មវប្បធម៌និងទេសចរណ៍ចិនឆ្នាំ២០២៦ ដែលទើបសម្ពោធបើកកាលពីថ្ងៃទី ៣ ខែកញ្ញានៅក្រុងធានជីន មានផ្ទៃក្រឡាតាំងបង្ហាញទំហំ  ១ សែនម៉ែត្រការ៉េ បានស្រូបសហគ្រាសវប្បធម៌និងទេសចរណ៍ចំនួនប្រហែល ២៥០០ សហគ្រាសដែលមកពីប្រទេសនិងតំបន់ចំនួន២០  និងស្ថាប័នអន្តរជាតិនិងសមាគមឧស្សាហកម្មថ្នាក់ជាតិចំនួន ១០ ឱ្យចូលរួម។

       ពិព័រណ៍លើកនេះធ្វើក្រោមប្រធានបទ « រួមបញ្ចូលវប្បធម៌និងទេសចរណ៍យ៉ាងស៊ីជម្រៅ ដើម្បីបង្កើតជីវភាពវៃឆ្លាតដ៏ល្អបវរ »   ដោយមានរៀបចំពន្លាពិព័រណ៌ធំៗចំនួន ១០   ដែលប្រកបដោយលក្ខណៈពិសេសខុសៗគ្នាដូចជា ការរួមបញ្ចូលគ្នារវាងវប្បធម៌និងទេសចរណ៍ ,   ទម្រង់អាជីវកម្មថ្មីនៃឌីជីថល ,  សម្ភារៈវប្បធម៌និងទេសចរណ៍ ,  កិច្ចសហប្រតិបត្តិការអន្តរជាតិ  ,  ផលិតផលពិសេសរបស់ធានជីន និងការប្រើប្រាស់មហាជនជាដើម  ដើម្បីបង្ហាញព្រមៗគ្នានូវសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងវប្បធម៌ - ពាណិជ្ជកម្ម - ទេសចរណ៍ - កីឡា។   ក្នុងពេលដំណាលគ្នានេះក៏នឹងរៀបចំសកម្មភាពជំនាញចំនួន ១៨ លើកទាក់ទងនឹងវិស័យដូចជា ការសម្របសម្រួលក្នុងតំបន់  ការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម  ការគាំទ្រខាងបច្ចេកវិទ្យា  ការប្រើប្រាស់ខាងវប្បធម៌និងទេសចរណ៍ជាដើម   ដើម្បីកសាងវេទិកាឧស្សាហកម្មវប្បធម៌និងទេសចរណ៍ថ្នាក់ជាតិមួយដែលអាចបង្ហាញពីសមិទ្ធផល ធ្វើការផ្លាស់ប្តូរ  ពិភាក្សាអំពីគម្រោងវិនិយោគជាដើម៕