ក្រសួង-ស្ថានប័នចំនួន ៧ របស់ចិនចាប់ដំណើរការផែនការសកម្មភាព"ផែនការ ៥ ឆ្នាំទី ១៥" សម្រាប់ការអភិវឌ្ឍនិងលើកម្ពស់ការអប់រំពិសេស

CRI, September 04, 2026
Size:

ថ្ងៃទី ៣១ ខែសីហា ក្រសួងអប់រំចិនបានឱ្យដឹងថា ថ្មីៗកន្លងទៅនេះ ក្រសួង-ស្ថាប័នចំនួន ៧ រួមមានក្រសួងអប់រំ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ ក្រសួងកិច្ចការស៊ីវិល ក្រសួងហិរញ្ញវត្ថុ ក្រសួងធនធានមនុស្សនិងរបបសន្តិសុខសង្គមគណៈកម្មាធិការជាតិសុខាភិបាលនិងសហព័ន្ធជនពិការចិនបានរួមគ្នាបោះពុម្ពផ្សាយ «ផែនការសកម្មភាព ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍនិងលើកកម្ពស់ការអប់រំពិសេស» ដែលរៀបចំផែនការសម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងបរិយាប័ន្ននៃការអប់រំពិសេសក្នុងអំឡុងពេលផែនការ ៥ ឆ្នាំទី ១៥ និងកែលម្អបន្ថែមទៀតនូវប្រព័ន្ធអប់រំពិសេសដែលមានគុណភាពខ្ពស់ ។

ផែនការសកម្មភាពនេះលើកឡើងថា នៅឆ្នាំ ២០៣០ អត្រាចុះឈ្មោះចូលរៀនសម្រាប់ការអបរំកាតព្វកិច្ចរបស់កុមារពិការគ្រប់វ័យចូលរៀននឹងត្រូវបានរក្សាក្នុងអាត្រាលើសពី ៩៧% យន្តការធានាការអប់រំពិសេស ត្រូវបានកែលម្អជាបន្តបន្ទាប់ កម្រិតធ្វើឌីជីថលូបនីយកម្ម និងភាពវៃឆ្លាតនៃការអប់រំពិសេសនឹងត្រូវបានបង្កើនបន្តិចម្តងៗ បានបង្កើតឡើងជាមូលដ្ឋាននូវនិម្មាបនកម្មអភិវឌ្ឍន៍នៃការអប់រំពិសេសដែលមានគុណភាពខ្ពស់ និងបរិយាប័ន្ន ៕