កាលពីថ្ងៃទី ២៧ ខែសីហា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងបរិបទដែលតម្លៃផលិតផលឧស្សាហកម្មកើនឡើងជាបន្តបន្ទាប់ ពីខែមករាដល់ខែកក្កដា ប្រាក់ចំណូលពីអាជីវកម្មនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៦,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបានជំរុញឱ្យប្រាក់ចំណេញរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំកើនឡើង ១៧,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ប្រាក់ចំណេញនៃឧស្សាហកម្មដែលពាក់ព័ន្ធនឹងវិស័យអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ។ ឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់បានដើរតួនាទីណែនាំដ៏លេចធ្លោ ហើយប្រាក់ចំណេញនៃឧស្សាហកម្មកម្មន្តសាលសម្ភារៈដើមក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ អត្រាប្រាក់ចំណេញពីប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំគឺត្រូវជា ៥,៦៦ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ ២០២៣ មក ៕