មុនពេលបើកធ្វើកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃឆ្នាំ២០២៦ លោកNurlan Yermekbayevអគ្គលេខាធិការនៃអង្គការសហប្រតិបតិ្តការសៀងហៃបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្រុងប៉េកាំង ។
លោកNurlan Yermekbayevបានថ្លែងថា មុនពេលបើកធ្វើកិច្ចប្រជុំកំពូលនៅក្រុងBishkek សកម្មភាពមួយចំនួនដើម្បីរំលឹកខួបទី២៥នៃការបង្កើតអង្គការសហប្រតិបតិ្តការសៀងហៃនិងជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅដើម្បីសម្រេចបាននូវគោលដៅរួមបានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់រួចរាល់ហើយ។ ប្រទេសកៀហ្ស៊ីស៊ីស្ថានទទួលធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៥ដល់២០២៦ ហើយនេះមិនមែនជាលើកទីមួយទេដែលប្រទេសកៀហ្ស៊ីស៊ីស្ថានទទួលធ្វើជាប្រធានប្តូរវេន ។ ចាប់តាំងពីទទួលធ្វើជាប្រធានប្តូរវេនលើកមុនមករហូតដល់លើកនេះ ប្រទេសកៀហ្ស៊ីស៊ីស្ថានបានបង្ហាញពីប្រសិទ្ធភាពយ៉ាងសកម្មដែលកាន់តែមានលក្ខណៈជាប្រព័ន្ធក្នុងការងាររៀបចំ ។ យើងខ្ញុំរំពឹងទុកថា កិច្ចប្រជុំកំពូលលើកនេះ នឹងឈានដល់ការអនុម័តឯកសារសំខាន់ៗនិងប្រកបដោយភាពប្រាកងប្រជាមួយចំនួន ៕
