កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទីបី នៃអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបើកធ្វើនៅក្រុងដាលៀន

CRI, August 31, 2026
Size:

        កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទីបីនៃអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ឆ្នាំ២០២៦បានបើកធ្វើនៅក្រុងដាលៀនខេត្តLiaoningប្រទេសចិនពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែសីហា ។ លោកMa Zhaoxun អនុរដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថា ។

        លោកMa Zhaoxunបានថ្លែងថា ចាប់តាំងពីព្រឹត្តិការណ៍“ឆ្នាំចិន”របស់អង្គការAPECបានចាប់ដំណើរការមក បណ្តាភាគីនានាបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងន័យប្រមូលផ្តុំថែមមួយកម្រិតទៀតនូវគំនិតឯកភាពរួមស្តីពីកិច្ចកសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះឱ្យបានល្អ រួមសហការជាមួយបណ្តាភាគីនានានៃអង្គការAPEC ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ។

        អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើននៃកិច្ចសហប្រតិបតិ្តការក្នុងគ្រប់វិស័យនៃព្រឹត្តិការណ៍“ឆ្នាំចិន”របស់អង្គការAPEC កោតសរសើរប្រទេសចិនដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចកសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក ហើយរំពឹងទុកថា កិច្ចប្រជុំកំពូលនៃអង្គការAPECនៅក្រុងសិនជិនប្រទេសចិននឹងទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភ ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញការអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូល ៕