កាលពីថ្ងៃទី ២៥ ខែសីហា រ៉ុក្កែតដឹកជញ្ជូន Long March-6C Y1 បានត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Taiyuan ជាមួយនឹងការបញ្ជូនផ្កាយរណបចំនួន៧គ្រឿង គឺផ្កាយរណប AIRSAT-14 ផ្កាយរណប AIRSAT-15 និងផ្កាយរណប GISTDA Cube Sat 1 ជាដើមចូលទៅក្នុងគន្លងតារាវិថីតាមការកំណត់ ហើយការធ្វើតេស្តហោះហើរទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន GalaxySpace របស់ចិនបានសម្រេចការនាំចេញផ្កាយរណបទាំងមូលនិងប្រព័ន្ធលើដី ព្រមទាំងដាក់ឱ្យប្រើប្រាស់នៅប្រទេសដែលរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ហើយក៏ជាលើកដំបូងដែលសហគ្រាសអវកាសពាណិជ្ជកម្មចិនបញ្ចប់ការស្រាវជ្រាវនិងអភិវឌ្ឍ ការបាញ់បង្ហោះនិងការប្រគល់ផ្កាយរណបទាំងមូលលើគន្លងតារាវិថីដល់ប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ៕