អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី២៥ខែសីហាឱ្យដឹងថា ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៦នឹងបើកធ្វើពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញាខាងមុខនេះនៅក្រុង Xiamen ខេត្ត Fujian ។ បច្ចុប្បន្ននេះ ការងារគ្រប់ផ្នែកបានត្រៀមលក្ខណៈរួចរាល់ហើយ ។ ពិព័រណ៍លើកនេះបានកំណត់ប្រទេសកិត្តិយសចំនួនពីរជាលើកដំបូង ពោលគឺប្រទេសហ្វាំងឡង់និងអារ៉ាប៊ីសាអូឌីតជាប្រទេសកិត្តិយស ។ បច្ចុប្បន្ននេះ មានគណៈប្រតិភូនៃប្រទេសនិងតំបន់ចំនួន១២៣បានចុះឈ្មោះចូលរួម ហើយប្រទេសនិងតំបន់ចំនួន៦០នឹងរៀបចំការតាំងពិព័រណ៍ ៕