ប្រទេសចិនបានកៀរគរការវិនិយោគទុនពីបរទេសចំនួន ៤៣៨,៣៣ ពាន់លានយាន់ប្រាក់ចិនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៦

CRI, August 24, 2026
Size:

ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២១ ខែសីហា បានបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៦ មានសហគ្រាសវិនិយោគបរទេសថ្មីចំនួន ៣៧៧១១ សហគ្រាស ត្រូវបានបង្កើតឡើងនៅប្រទេសចិន ដែលបានកើនឡើង ៤,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការប្រើប្រាស់ទុនបរទេសជាក់ស្តែង មានចំនួន ៤៣៨,៣៣ ពាន់លានយាន់ប្រាក់ចិន ដែលបានថយចុះ ៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើមើលតាមឧស្សាហកម្ម ចាប់ពីខែមករាដល់ ខែកក្កដា ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងវិស័យផលិតកម្មមានចំនួន ១០៩,៤៣ ពាន់លានយាន់ប្រាក់ចិន និងការប្រើប្រាស់ក្នុងវិស័យសេវាកម្មមានចំនួន ៣១៩,៩៥ ពាន់លានយាន់។ ការប្រើប្រាស់ទុនបរទេសជាក់ស្តែង ក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានចំនួន ១៨២,៣១ ពាន់លានយាន់ប្រាក់ចិន គឺកើនឡើង ៣២,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹង ៤១,៦% នៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងសរុបទូទាំងប្រទេសចិន។ ក្នុងចំណោមនោះ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងវិស័យសេវាកម្មស្រាវជ្រាវ និងអភិវឌ្ឍន៍ និងរចនា  វិស័យសេវាកម្មបម្លែងសមិទ្ធផលបច្ចេកវិទ្យា  និងឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិក និងទូរគមនាគមន៍ បានកើនឡើង ៧២,១% ៦២,២% និង ៣៩,៩% រៀងៗគ្នា។

បើមើលតាមប្រភពដើម ចាប់ពីខែមករាដល់ខែកក្កដា ការវិនិយោគជាក់ស្តែងនៅក្នុងប្រទេសចិនពីប្រទេសអារ៉ាប៊ីសាអូឌីត បារាំង និងកូរ៉េខាងត្បូងបានកើនឡើង ៣៤៣,៧% ៣៦,១% និង ១៥,៨% រៀងៗគ្នា៕