អគ្គរដ្ឋបាលគយចិនបង្ហាញថា អង្គភាពសេដ្ឋកិច្ចនានានៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម

CRI, August 24, 2026
Size:

ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពមួយចំនួនស្តីពី “ឆ្នាំចិន”នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC កិច្ចប្រជុំពេញអង្គលើកទី២នៃអនុគណៈកម្មការនិតីវិធីគយ  APECឆ្នាំ២០២៦ដែលមានរយៈពេល៣ថ្ងៃ បានរៀបចំឡើងនៅក្រុងDalian ខេត្តLiaoning ប្រទេសចិន។ លោក Zhang Baofeng អគ្គនាយករងនៃអគ្គរដ្ឋបាលគយចិនបានថ្លែងថា អង្គភាពសេដ្ឋកិច្ចនានារបស់ APECគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម និងចាត់វិធានជាក់ស្ដែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃពាណិជ្ជកម្មឆ្លងដែន សំដៅធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែមានសុវត្ថិភាព ស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់។

លោក  Zhang Baofeng បន្តថា ក្រោមបរិបទខ្សែសង្វាក់ផ្គត់ផ្គង់សកលមានទ្រង់ទ្រាយកាន់តែតូចទៅៗ ការកែសម្រួលបទប្បញ្ញត្តិនិងស្តងដារ ព្រមទាំងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកិច្ចការបន្ទាន់ដែលពីមុនមិនធ្លាប់មាន ។ លោករំពឹងទុកថា គ្រប់ភាគីអាចយកឱកាសនៃកិច្ចប្រជុំនេះ  ដើម្បីធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់បទប្បញ្ញត្តិនិងស្តងដារឱ្យកាន់តែជិតស្និទ្ធ ពង្រឹងកិច្ចសម្របសម្រួលលើការគ្រប់គ្រងនិងទប់ស្កាត់ហានិភ័យ លើកកម្ពស់ប្រសិទ្ធភាពការឆ្លងកាត់គយ ផ្តល់បរិយាកាសពាណិជ្ជកម្មនិងអាជីវកម្មកាន់តែមានសុវត្ថិភាព និងតម្លាភាពដល់សហគ្រាស។

នៅថ្ងៃដដែលនោះ កិច្ចប្រជុំបានប្រកាសពិនិត្យពិភាក្សានិងអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការដែលផ្តើមគំនិតដោយប្រទេសចិនស្តីពី «គយAPECជំរុញបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងភាពងាយស្រួលនៃពាណិជ្ជកម្ម »៕