កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរនៃយន្តការសន្ទនា "២+២" នៃរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរវាងចិននិងឥណ្ឌូណេស៊ីបានបើកធ្វើ

CRI, August 24, 2026
Size:

 

នាថ្ងៃទី២១ ខែសីហា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរនៃយន្តការសន្ទនា "២+២" នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរវាងចិននិងឥណ្ឌូណេស៊ីបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

 លោកWang Yi រដ្ឋមន្ត្រីការបរទេសចិន និងលោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះ ជាមួយនិងលោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងលោក Sjafrie រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។ ភាគីទាំងពីរបានធ្វើការទាក់ទងជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងឈានដល់គំនិតឯកភាពរួមសំខាន់ៗមួយចំនួន។ 

លោកWang Yi បានថ្លែងថា ក្នុងយុគសម័យថ្មីនេះ ប្រទេសចិន និងឥណ្ឌូណេស៊ីគួរតែបង្រួបបង្រួមកម្លាំងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពួតដៃគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកលខាងត្បូង ដើម្បីជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលកាន់តែយុត្តិធម៌ និងសមធម៌។

លោក Dong Jun បានថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងការកសាងកងទ័ព ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ កសាងរបាំងសន្តិសុខរឹងមាំសម្រាប់ការអភិវឌ្ឍរៀងៗខ្លួន និងដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពតំបន់។  

ជាការឆ្លើយតប លោក Sugiono បានថ្លែងថា ឥណ្ឌូណេស៊ីបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោល នយោបាយចិនមួយ ប្រឆាំងចំពោះការជ្រៀតជ្រែកណាមួយពីខាងក្រៅ និងរីករាយក្នុងការពង្រឹងការទាក់ទង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគីដូចជាអាស៊ាន-ចិន ដើម្បីរួមគ្នាការពារសន្តិភាពនិងសន្តិសុខក្នុងតំបន់។

លោក Sjafrie បានថ្លែងថា ឥណ្ឌូណេស៊ីរីករាយពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន បង្កើនការផ្លាស់ប្តូររវាងយោធានៃប្រទេសទាំងពីរ ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងម៉ឺងម៉ាត់ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។

 ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាសន្តិសុខអន្តរជាតិ និងតំបន់ដែលជាក្តីកង្វល់រួម៕