យោងតាមប្រភពព័ត៌មាននៃម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែសីហា ឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់នៅពេលដែលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះថា តំបន់តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយការពិភាក្សាណាមួយលើបញ្ហាទាក់ទងនឹងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រូវផ្អែកលើក្របខ័ណ្ឌ "ចិនមួយ" នេះជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។
លោក អាន់វ៉ា បានបញ្ជាក់ថា លោកយល់អំពីបញ្ហាជាច្រើនដែលលើកមកពិភាក្សា ប៉ុន្តែមិនទទួលយកទង្វើណាមួយដែលគាំទ្រ ឬបណ្តែតបណ្តោយឱ្យមានការបំបែកបំបាក់រដ្ឋស្របច្បាប់ និងឯករាជ្យមួយនោះទេ។ នៅពេលឆ្លើយសំណួរអំពីជំហររបស់ប្រទេសចិនដែលរក្សាទុកការប្រើប្រាស់កម្លាំងអាវុធ ក្នុងករណីដែលការបង្រួបបង្រួមដោយសន្តិវិធីត្រូវបរាជ័យ លោក អាន់វ៉ា បានឆ្លើយតបដោយយកប្រទេសម៉ាឡេស៊ីជាឧទាហរណ៍ថា "ប្រសិនបើរដ្ឋណាមួយរបស់ម៉ាឡេស៊ីសម្រេចចិត្តបំបែកខ្លួនពីរដ្ឋសហព័ន្ធ តើយើងនឹងប្រើកម្លាំងអាវុធទេ? ខ្ញុំជឿថាខ្ញុំនឹងគាំពារបូរណភាព និងឯកភាពជាតិ។" លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធដើម្បីចៀសវាងការបំបែកបំបាក់ប្រទេសជាតិនោះឡើយ៕