កិច្ចប្រជុំពាក់ព័ន្ធមួយចំនួនស្តីពីគយនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបើកធ្វើនៅក្រុងDalian

CRI, August 20, 2026
Size:

ឆ្នាំនេះគឺជា “ឆ្នាំចិន”នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ប្រទេសចិនរ៉ាប់រងតួនាទីជាប្រធានអនុគណៈកម្មការនិតីវិធីគយ  APEC ។

ថ្ងៃទី១៩ខែសីហា កិច្ចប្រជុំពាក់ព័ន្ធមួយចំនួនស្តីពីគយនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦បានរៀបចំធ្វើនៅក្រុង Dalian ប្រទេសចិន ស្ថាប័នគយ APEC អង្គការអន្តរជាតិពាក់ព័ន្ធ និងតំណាងនៃសហគ្រាសAEOបានចូលរួមសិក្ខាសាលានេះ ។ តាមដំណឹងបានឱ្យដឹងថា កិច្ចប្រជុំលើកនេះធ្វើឡើងដោយផ្សារភ្ជាប់ជាមួយប្រធានបទប្រចាំឆ្នាំ “កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម” និងផ្តោតលើវិស័យអាទិភាពទាំង៣ គឺ"ការបើកទូលាយ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ" ក្នុងគោលបំណងបង្កើតវេទិកាសន្ទនាកម្រិតខ្ពស់ និងលើកកម្ពស់សមិត្ថភាពអភិបាលកិច្ចគយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕