នៅយប់ថ្ងៃទី ១២ ខែសីហា បន្ទាប់ពីការហោះហើររយៈពេល ១ ម៉ោង និង ៤១ នាទី យន្តហោះដឹកអ្នកដំណើរខ្នាតធំ C919 ផលិតដោយប្រទេសចិន ដែលដឹកអ្នកដំណើរចំនួន ១១១នាក់មកពីប្រទេសផ្សេងៗគ្នា បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋាន Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែលជាការបញ្ចប់ការហោះហើរតាមខ្សែផ្លូវពាណិជ្ជកម្មអន្តរជាតិជាលើកដំបូងដោយជោគជ័យ។
ការហោះហើរតាមខ្សែផ្លូវហោះហើរអន្តរជាតិជាលើកដំបូងដោយជោគជ័យរបស់យន្តហោះ C919 បានបង្ហាញថា ការអភិវឌ្ឍជាលក្ខណៈអន្តរជាតិនៃយន្តហោះចិនបានឈានចូលដំណាក់កាលថ្មី ដែលបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនិងអ្នកជំនាញវិស័យអាកាសចរណ៍អន្តរជាតិ។
សូមបញ្ជាក់ថា យន្តហោះ C919 គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតធំមួយ ដែលត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិន ស្របតាមស្តង់ដារសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ និងមានកម្មសិទ្ធិបញ្ញាឯករាជ្យ។ យន្តហោះ C919 ដាក់ឱ្យប្រតិបត្តិក្នុងវិស័យរពាណិជ្ជកម្មនៅឆ្នាំ២០២៣។ រហូតមកដល់បច្ចុប្បន្ន យន្តហោះប្រភេទនេះបានហោះហើរទៅមករវាងទីក្រុងចំនួន ២៦ និងបានដឹកជញ្ជូនអ្នកដំណើរជាង ៧,៥ លាននាក់ប្រកបដោយសុវត្ថិភាព។
