ប្រទេសចំនួន១៦នឹងចូលរួមការប្រកួតកីឡាមនុស្សយន្តរូបរាងមនុស្សពិភពលោកលើកទីពីរ

CRI, August 17, 2026
Size:

         ការប្រកួតកីឡាមនុស្សយន្តរូបរាងមនុស្សពិភពលោកលើកទីពីរ ដែលសហការរៀបចំដោយរដ្ឋបាលក្រុងប៉េកាំងនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន (CMG)  នឹងសម្ពោធបើកនៅក្រុងប៉េកាំងនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ  (ថ្ងៃទី ២២ ខែសីហា)  ។

        ការប្រកួតកីឡាលើកនេះបានទាក់ទាញបេក្ខជនចំនួន ៦៦៦ ក្រុមនិងមនុស្សយន្តចំនួន ២០៥៦ គ្រឿង ដែលមកពីប្រទេសចំនួន ១៦ ឱ្យចូលរួម ចំនួនក្រុមចូលរួមប្រកួតបានកើនឡើង ១៣៨ % បើធៀបនឹងការប្រកួតលើកមុន ចំណែកចំនួនមនុស្សយន្តចូលរួមប្រកួតបានកើនឡើងទ្វេដង។

       សូមបញ្ជាក់ថា ក្រុមមនុស្សយន្តមកពីអាមេរិក អាល្លឺម៉ង់និងជប៉ុនជាដើមនឹងចូលរួមការប្រកួតលើកនេះ  ប្រេស៊ីលនឹងបញ្ជូនក្រុមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មនុស្សយន្តពិភពលោកឱ្យចូលរួមប្រកួត ។

         ការប្រកួតមាន ៥១ វិញ្ញាសា   ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៩ នៃការប្រើប្រាស់មនុស្សយន្តទាំងក្នុងផ្ទះ អូតែល និងភស្តុភារកម្មជាដើម។

       រត់ លោត រាំ ក្បាច់គុន  បម្រើការងារក្នុងផ្ទះ ផលិតកម្មនិងឧស្សាហកម្ម  ជួសជុលនិងសង្គ្រោះបន្ទាន់ . ...    តើមនុស្សយន្តណាជា «បេក្ខជនជំនាញគ្រប់មុខ»  ?  ស្វាគមន៍លោកអ្នករង់ចាំតាមដានការប្រកួតកីឡាមនុស្សយន្តរូបរាងមនុស្សលើកនេះ  !