ថ្មីៗកន្លងទៅនេះ ក្រសួងបរិស្ថាននិងអេកូស៊ីចិននិងក្រសួងធនធានធម្មជាតិចិនជាដើមបានរួមគ្នាបោះពុម្ពផ្សាយ«ផែនការប្រាំឆ្នាំទី១៥ ស្តីពីការការពារអេកូឡូស៊ី» ដោយលើកឡើងថា ដល់មឆ្នាំ ២០៣០ គុណភាពអេកូឡូស៊ីនឹងកែលម្អជាលំដាប់ ការផ្គត់ផ្គង់ផលិតផលអេកូឡូស៊ីដែលមានគុណភាពខ្ពស់នឹងមានកាន់តែច្រើន ពពិធកម្មស្ថិរភាពនិងថីរភាពនៃប្រព័ន្ធអេកូឡូស៊ីនឹងត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ហើយសន្តិសុខអេកូឡូស៊ីជាតិនឹងត្រូវបានធានាប្រកបដោយប្រសិទ្ធភាព ។ ផែនការនេះក៏បានកំណត់អំពីវិធានការការពារវាលស្មៅ ព្រៃឈើ ទន្លេ បឹងបួនិងតំបន់ដីសើម ហើយចាត់ចែងភារកិច្ចជាច្រើនបូក រួមទាំងការអនុច្បាប់និងត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះការការពារអេកូឡូស៊ីដើម ៕