អគ្គរដ្ឋបាលគយចិនបានប្រកាសទិន្នន័យនៅថ្ងៃទី ៧ ខែសីហាបានឱ្យដឹងថា ៧ ខែដើមឆ្នាំ ២០២៦ ពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនបានបន្តមាននិន្នាការកើនឡើងដ៏ល្អប្រសើរដែលមានទំហំនាំចេញនាំចូលសរុប ៣០,១៣ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៧,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងចំណោមនោះ ការនាំចេញបានឈានដល់ ១៧,៤៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤ ភាគរយ ឯការនាំចូលបានឈានដល់ ១២,៦៩ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២២ ភាគរយ ។
ក្នុងខែសីហានេះ ការនាំចេញផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដែលបូករួមទាំងមនុស្សយន្តឧស្សាហកម្មនិងម៉ាស៊ីនបោះពុម្ព 3D ផងដែរបានកើនឡើងជាង ៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបានបង្ហាញឱ្យឃើញថា សមាមាត្រនៃផលិតផលបច្ចេកវិទ្យាថ្មីបានកើនឡើងជាលំដាប់ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់ចិន ៕