គ្រឹះស្ថានទុនបរទេសបន្តមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចប្រទេសចិន

CRI, August 10, 2026
Size:

កិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបើកធ្វើនៅចុងខែកក្កដាឆ្នាំនេះបានលើកឡើងថា សេដ្ឋកិច្ចប្រទេសចិនបានលេចចេញនិន្នាការអភិវឌ្ឍន៍ដែលមានកម្លាំងចលករថ្មីនិងមានរចនាសម្ព័ន្ធកាន់តែល្អប្រសើរ ។ ព្រមពេលជាមួយគ្នានេះ គួរយកចិត្តទុកដាក់ខ្ពស់នូវបញ្ហាប្រឈមដ៏លំបាកក្នុងដំណើរការសេដ្ឋកិច្ច ។

ឥស្សរជនគ្រឹះស្ថានហិរញ្ញវត្ថុទុនបរទេសជាច្រើនរូបបានថ្លែងថា ពិតមែនតែប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈមជាច្រើនទាំងក្នុងនិងក្រៅក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែបង្ហាញពីស្ថិរភាព ភាពប្រាកដប្រជា ភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លាដដែល ។

លោក Xing Ziqiang ប្រធានសេដ្ឋវិទូចិននៃក្រុមហ៊ុន Morgan Stanley បានថ្លែងថា ឧត្តមភាពប្រកួតប្រជែងរបស់ចិនក្នុងវិស័យផលិតកម្មជឿនលឿនក៏លេចធ្លោដូចគ្នាដែរ ពោលគឺ ការប្រើប្រាស់រថយន្តអគ្គិសនីចិននៅទូទាំងពិភពលោកមានអត្រាលើសពី៦០ភាគរយ កូតានៃម៉ាស៊ីនផ្ទុកថាមពលប្រភេទថ្មីត្រូវជាប្រហែល៥០ភាគរយនៃពិភពលោកជាដើម ដែលជាកត្តាដែលសហគ្រាសបរទេសទៅបណ្តាក់ទុនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿននិងសហគ្រាសនាំមុខនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនក្នុងរយៈពេលជាយូរមក ។

    លោក Zhou Hongli សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារ DBS បានថ្លែងថា សេដ្ឋកិច្ចចិននឹងអាចដំណើរការតាមគន្លងស្ថិរភាពនិងមានភាពរីកចម្រើននៅឆមាសទីពីរ ស្របនឹងការអនុវត្តគោលនយោបាយម៉ាក្រូទទួលបានប្រសិទ្ធភាពជាក់ស្តែង ហើយគោលដៅសំខាន់ៗដែលបានរំពឹងទុកពេញមួយឆ្នាំនឹងសម្រេចបានដោយរលូន ៕