ប្រទេសចិនដាក់ចេញស្តង់ដារជាតិអំពីតម្រូវការខាងសុវត្ថិភាពនៃប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

CRI, August 05, 2026
Size:

        អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិននៅថ្ងៃទី ៤ ខែសីហាឱ្យដឹងថា នាពេលថ្មីៗនេះ ស្តង់ដារជាតិដោយបង្ខំអំពី «តម្រូវការខាងសុវត្ថិភាពនៃរថយន្តតភ្ជាប់បណ្តាញវៃឆ្លាតនិងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ» (GB 44721—2026) ត្រូវបានអនុម័តនិងប្រកាសដោយ រដ្ឋបាលជាតិនិយតកម្មទីផ្សារចិន និងគណៈកម្មាធិការគ្រប់គ្រងស្តង់ដារជាតិចិន ហើយនឹងចាប់អនុវត្តជាផ្លូវការពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៧តទៅ ។

       ប៉ុន្មានឆ្នាំចុងក្រោយនេះ បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ឧស្សាហកម្មជុំថ្មីមានភាពកាន់តែស៊ីជម្រៅ បច្ចេកទេសបើកបរដោយស្វ័យប្រវត្តិរបស់ចិនបានធ្វើបច្ចុប្បន្នភាពនិងមានរបកគំហើញថ្មីៗ ។ ដូច្នេះ ស្តង់ដារនេះ តម្រូវឱ្យពង្រឹងមូលដ្ឋាននៃសុវត្ថិភាព កាត់បន្ថយហានិភ័យលាក់កំបាំងខាងសុវត្ថិភាពនៃប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ។

       នៅជំហានបន្ទាប់ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិននឹងពង្រឹងការគ្រប់គ្រងការចូលទៅកាន់ទីផ្សារនៃផលិតផលរថយន្តតភ្ជាប់បណ្តាញវៃឆ្លាត ពន្លឿនការបង្កើតប្រព័ន្ធត្រួតពិនិត្យរថយន្តតភ្ជាប់បណ្តាញវៃឆ្លាតឱ្យមានសុក្រឹតភាព ក្នុងន័យជំរុញឱ្យឧស្សាហកម្មរថយន្តតភ្ជាប់បណ្តាញវៃឆ្លាតរបស់ចិនឱ្យមានអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕