
នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូចជាទស្សនាវដី្ត«Fortune»របស់អាមេរិក និងទស្សនាវដ្ដី«Die Zeit»របស់អាល្លឺម៉ង់ជាដើមបានផ្សាយដំណឹងអំពីនិន្នាការអភិវឌ្ឍន៍នៃឧស្សាហកម្មបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនដោយសម្គាល់ឃើញថា ម៉ូដែល AI បើកចំហដែលមានសមត្ថភាពខ្ពស់ដែលផលិតដោយសហគ្រាសចិនទទួលបានការទទួលស្គាល់ពីទីផ្សារសកលជាបន្តបន្ទាប់ ។
ពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកនិងវេបសាយនៃទស្សនាវដ្ដី«Die Zeit»របស់អាល្លឺម៉ង់បានផ្សាយដំណឹងអំពីករណីដែលថា ក្រុមហ៊ុន Moonshot AI ជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដ៏ធំមួយរបស់ចិនបានដាក់ចេញនូវម៉ូដែល AI ស៊េរីថ្មីបំផុត ពោលគឺ Kimi K3 ដោយបញ្ជាក់ថា ម៉ូដែលនេះបានទាក់ទាញអ្នកអភិវឌ្ឍន៍នៃប្រទេសជាច្រើនដែលបូករួមទាំងសហគ្រាសអាមេរិកផងដែរឱ្យប្រើប្រាស់ ។ សហគ្រាសអាមេរិកចំនួន ១៧៩ បានដាក់សារលិខិតចុះហត្ថលេខារួមជូនសេតវិមានដោយអះអាងថា ទង្វើដែលហាមឃាត់មិនឱ្យសហគ្រាសអាមេរិកដែលទើបបង្កើតឡើងថ្មីទទួលបានម៉ូដែល AI បើកចំហរបស់បរទេសគឺ រារាំងដល់ការប្រកួតប្រជែង ៕