ផ្លូវដែកចិន-ឡាវជំរុញការនាំចូលផ្លែទុរេនអាស៊ីអាគ្នេយ៍ទៅខេត្តYunnan ប្រទេសចិន

CRI, August 03, 2026
Size:

       នាពេលបច្ចុប្បន្ននេះ ផ្លែទុរេនស្រស់មកពីតំបន់អាស៊ីអាគ្នេយ៍ជាច្រើនត្រូវបានដឹកជញ្ជូនតាមរយៈខ្សែល្បឿនលឿនឡានឆាង-មេគង្គដែលជារថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់អន្តរជាតិតាមផ្លូវដែកចិនឡាវ និងឆ្លងកាត់ច្រកព្រំដែនMohan តាមផ្លូវដែកចូលប្រទេសចិន វានិងត្រូវដឹកជញ្ជូនទៅដល់ទីផ្សារប្រើប្រាស់នៅទូទាំងប្រទេសចិនប្រកបដោយប្រសិទ្ធភាពនិងល្បឿនកាន់តែលឿន  ។

       អ្នកសារព័ត៌មានបានទទួលដំណឹងពីគយKunming ខេត្តYunnanប្រទេសចិនឱ្យដឹងថានៅឆមាសទី១ឆ្នាំ២០២៦ ខេត្ត Yunnanនាំចូលផ្លែទុរេនចំនួន៣សែន១ម៉ឺន៩ពាន់តោន មានតម្លៃ៩៦៥០លានយាន់ប្រាក់ចិន បានកើនឡើង៥៨,២%និង៤៦,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមាណនាំចូលស្ថិតនៅចំណាត់ថ្នាក់ទី១នៅទូទាំងប្រទេសចិន ត្រូវនឹងជិត៣០%នៃបរិមាណសរុបនៃការនាំចូលផ្លែទុរេននៅទូទាំងប្រទេសចិន ក្នុងនោះ ផ្លែទុរេននាំចូលតាមរយៈផ្លូវដែកចិន-ឡាវមានចំនួន១សែន៣ម៉ឺនតោន បានកើនឡើង៣៩,៩%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ផ្លូវដែកចិន-ឡាវបានក្លាយជាច្រកតាមផ្លូវដីគោកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនផ្លែឈើស្រស់របស់អាស៊ីអាគ្នេយ៍ទៅប្រទេសចិន៕