តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា ប្រទេសចិននឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីជំរុញអភិបាលកិច្ចសកលវិស័យបញ្ញាសិប្បនិមិ្មត

CRI, August 03, 2026
Size:

       កាលពីថ្ងៃទី៣១ ខែកក្កដា គណៈប្រតិភូរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើសន្និសីទផ្សព្វផ្សាយស្តីពីកិច្ចប្រជុំបញ្ញាសិប្បនិមិ្មត ពិភពលោកឆ្នាំ  ២០២៦  និងជាកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចសកលវិស័យបញ្ញាសិប្បនិមិ្មតនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។ ប្រទេសចិនបានថ្លែងថា  នឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីជំរុញអភិបាលកិច្ចសកលវិស័យបញ្ញាសិប្បនិមិ្មតតាមរយៈវេទិកាអង្គការសហប្រជាជាតិ។

       យោងតាមរបាយការណ៍ តំណាងមកពីប្រទេសជាង ៧០ និងអង្គការអន្តរជាតិបាន អញ្ជើញចូលរួមក្នុងសន្និសីទនេះ។ ភាគីទាំងអស់ បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកដោយជោគជ័យ ហើយបានវាយតម្លៃខ្ពស់ចំពោះទស្សនៈសំខាន់ៗ ការអំពាវនាវ និងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ អំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតរបស់លោកXi Jinpingប្រធារដ្ឋចិន ហើយស្វាគមន៍ការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ហើយរំពឹងទុកថានឹងរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមសហប្រតិបត្តិការដែលបានប្រកាសនៅក្នុងសន្និសីទ គាំទ្រប្រទេសកំពុង អភិវឌ្ឍន៍ពង្រឹងសមត្ថភាព និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួម ព្រមទាំងចែករំលែកគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕