ក្រសួងការបរទេសចិនបានបង្ហាញថា “ឆ្នាំចិន” APECទទួលបានសមិទ្ធផលដំណាក់កាលដំបូងមួយចំនួន

CRI, August 03, 2026
Size:

ក្នុងសន្និសទីសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣១ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចាប់តាំងពីដំណើរការ “ឆ្នាំចិន” នៃអង្កការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកមក  កិច្ចប្រជុំឧត្តមមន្រ្តីចំនួន ៣លើក កិច្ចប្រជុំរដ្ឋមន្រ្តីឯកទេសចំនួន ៥លើក សកម្មភាពនិងកិច្ចប្រជុំស្តីពីយន្តការនានា និងក្នុងវិស័យនានាចំនួនជាង ១៨០ លើក  ត្រូវបានប្រារព្ធធ្វើ ព្រមនិងទទួលបានសមិទ្ធផលជាដំណាក់កាលដំបូងមួយចំនួន។

លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០២៦ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលបំណងដើម នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ដែលផ្តោតសំខាន់លើការរៀបចំសកម្មភាពនានាឱ្យបានល្អក្នុងវិស័យអាទិភាពចំនួន៣ គឺ “បើកទូលាយ នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ”   ប្រមូលផ្តុំគំនិតឯកភាពរួម និងរួបរួមគ្នា ដើម្បីធ្វើឱ្យកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំAPEC  នៅខែវិច្ឆិកាខាងមុខនេះ ក្លាយជាចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការAPEC  និងរួមចំណែកដ៏វិជ្ជមានដល់ការកសាងសហគមន៍ជោគវាសនារួមអាស៊ីប៉ាស៊ីហ្វិក៕