ថ្ងៃទី ២៨ ខែកក្កដា វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍជនបទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ទីភ្នាក់ងារបោះពុម្ភផ្សាយនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងធនាគារគំនិតស្តីពីការអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មទីក្រុងនិងជនបទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនរួមគ្នាធ្វើសន្និសីទកាសែតស្តីពីការចេញផ្សាយ «របាយការណ៍ស្តីពីការអភិវឌ្ឍជនបទចិន២០២៦» និងសិក្ខាសាលាស្តីពី ការសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មកសិកម្មនិងជនបទចិនទទួលបានវិវឌ្ឍរីកចម្រើនជាលក្ខណៈសម្រេច ។ « របាយការណ៍ស្តីពីការអភិវឌ្ឍជនបទចិន២០២៦ » ជារបាយការណ៍ប្រចាំឆ្នាំទី ១១ ដែលចែកជារបាយការណ៍ស្នូលចំនួន ១ និងរបាយការណ៍លម្អិតចំនួន១៩ ដែលផ្តោតលើការប្រែប្រួល ការឆ្លើយតបនឹងបញ្ហាប្រឈម និងការត្រួសត្រាយថ្មីជាដើម ។ អ្នកជំនាញដែលចូលរួមសិក្ខាសាលាបានសម្គាល់ឃើញថា របាយការណ៍ផ្តោតលើប្រធានបទ ដូចជាកម្លាំងផលិតកម្មគុណភាពថ្មីគាំទ្រដល់ការស្តារជនបទ និងការធ្វើសមាហរណកម្មទីក្រុងនិងជនបទ ជាដើម បានធ្វើការវិភាគដោយសត្យានុម័ត អំពីសភាពការណ៍ថ្មីនិងបញ្ហាថ្មីដែលកំពុងប្រឈមមុខ ព្រមទាំងលើកជាមតិយោបល់និងសំណើដ៏មានតម្លៃ៕