កាលពីថ្ងៃទី ២៤ ខែកក្កដា ការិយាល័យបណ្តាញអ៊ីនធឺណេតរបស់ប្រទេសចិនបានចេញផ្សាយ«របាយការណ៍ស្តីពីការអភិវឌ្ឍព័ត៌មានវិទ្យាជាតិ (ឆ្នាំ ២០២៥) 》។ របាយការណ៍នេះបង្ហាញថា នៅឆ្នាំ ២០២៥ ទំហំឧស្សាហកម្មស្នូលនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន បានបន្តរីកចម្រើនយ៉ាងខ្លាំង ហើយក្រុមហ៊ុនអ៊ីនធឺណេតនិងបច្ចេកវិទ្យាព័ត៌មានមានសន្ទុះរស់រវើកយ៉ាងខ្លាំង ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប។
របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៥ តម្លៃបន្ថែមនៃឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលស្នូលរបស់ប្រទេសចិនមានចំនួនជាង ១០,៥% នៃតម្លៃផលិតផលក្នុងស្រុកសរុប ហើយប្រាក់ចំណូលនៃឧស្សាហកម្មឌីជីថលឈានដល់ ៣៩,៦ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលបានផ្តល់ការទ្រទ្រង់យ៉ាងរឹងមាំចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
របាយការណ៍នេះក៏បានគូសបញ្ជាក់ដែរថា ការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យសេវាកម្មរបស់ប្រទេសចិនទទួលបានការលើកកម្ពស់ទាំងគុណភាពនិងប្រសិទ្ធភាព។ នៅឆ្នាំ ២០២៥ ទំហំនៃការប្រើប្រាស់ឌីជីថលដោយប្រជាជនចិនបានឈានដល់ ២៥,៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការលក់ទំនិញតាមអនឡាញ និងការកម្សាន្តតាមអ៊ីនធឺណិតជាដើម បានជំរុញកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់តាមអ៊ីនធឺណិត ហើយផលិតផលឌីជីថលបានក្លាយជាចំណុចលេចធ្លោនៃការប្រើប្រាស់ទំនិញ ។ នៅឆ្នាំ ២០២៥ ការលក់រាយតាមអ៊ីនធឺណិតទូទាំងប្រទេសចិនបានឈានដល់ ១៥,៩៧ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៨,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ៕